Connect with us

ព័ត៌មានជាតិ

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

បានផុស

នៅ

កាលពីថ្ងៃយប់សុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា​​-ឡាវ-វៀតណាម បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន  ផ្ដួចផ្ដើមឱ្យមានកិច្ចសហប្រតិបត្តិការនេះរយៈពេល២៥ឆ្នាំមកនេះ។ តើដើម្បីដកខ្លួនចេញពីកិច្ចសហប្រតិបត្តិនេះ តើកម្ពុជាត្រូវបំពេញនីតិវិធីអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់មាត្រា២២ បានឱ្យដឹងថា ក្នុងករណីភាគីមួយសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ភាគីនោះត្រូវជូនដំណឹងជាមុនទៅភាគីដទៃទៀតជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៦ខែ តាមផ្លូវការទូត ហើយភាគីពីរផ្សេងទៀត អាចអនុវត្តកិច្ចព្រមព្រៀងនេះបន្ត។កិច្ចព្រមព្រៀងនេះត្រូវស្ថិតនៅជាធរមាន លុះត្រាតែបានបញ្ចប់ ដោយការយល់ព្រមទៅវិញទៅមកជាលាយលក្ខណ៍អក្សរពីបណ្តាភាគី។ ការបញ្ចប់ត្រូវចូលជាធរមានក្នុងរយៈពេល ៦ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការយល់ព្រមទៅវិញ ទៅមករបស់បណ្តាភាគី។ ចំពោះការរៀបចំដែលបានធ្វើឡើងនៅមុនកាលបរិច្ឆេទនៃការបញ្ចប់កិច្ចព្រមព្រៀងនេះ បទប្បញ្ញាត្តិពាក់ព័ន្ធនានានៃកិច្ចព្រមព្រៀង ត្រូវស្ថិតនៅជាធរមានសម្រាប់ការរៀបចំនោះ រហូតដល់មានការ បញ្ចប់សព្វគ្រប់។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ គឺព្រោះតែក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយថ្មីៗនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ និងមូលហេតុដោយសារតែរដ្ឋាភិបាលគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។

អនុវត្តន៍តាមនីតិវិធីដែលបានចែងក្នុងកិច្ចព្រមព្រៀង រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម