ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ទៅជួប បៃដិន សុំបាញ់មីស៊ីលចូលជ្រៅក្នុងដី រុស្ស៊ី
តាមការបញ្ជាក់ពីសេតវិមាន, នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នឹងជួបជាមួយសមភាគីអាមេរិក ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បន្ទាប់ពីថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិរួចរាល់ ហើយក្នុងជំនួបនោះ ប្រមុខដឹកនាំទីក្រុងកៀវ នឹងលើកយកបញ្ហាអំពីការរឹតត្បិតរបស់ទីក្រុងវ៉ាស៊ីនតោន មិនឲ្យកងទ័ពអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ចូលដីរុស្ស៊ី។
លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន ប្រាប់ទៅអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ UN ក្នុងទីក្រុងញូវយ៉កថា «ច្បាស់ណាស់ បញ្ហានេះនឹងត្រូវលើកឡើង ប៉ុន្តែយ៉ាងណា លោក បៃដិន នឹងមិនដូរគោលនយោបាយឡើយ ហើយនៅតែប្តេជ្ញាចិត្តដដែល រឿងប្រើមីស៊ីលនេះ»។
ទីក្រុងកៀវ នៅតែចិញ្ចឹមចិត្តសុំឲ្យអាមេរិកនិងសម្ព័ន្ធមិត្តទាំងឡាយ កុំហាមឃាត់ខ្លួនប្រើប្រាស់សព្វាវុធដែលពួកគេផ្តល់ឲ្យ ដូចជា មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS បាញ់ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។
ពាក់ព័ន្ធរឿងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានកាលពីដើមខែថា ការបើកភ្លើងខៀវឲ្យអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលដីរុស្ស៊ី នឹងនាំឲ្យសហរដ្ឋអាមេរិកក៏ដូចជាអង្គការណាតូ ចូលដៃដោយផ្ទាល់នៅក្នុងសង្រ្គាមបើកចំហប្រឆាំងរុស្ស៊ី។
លោកថែមទាំងគំរាមទៀតថា ទង្វើបែបនេះនឹងមិនអាចជួយអ៊ុយក្រែនឲ្យទទួលបានផ្លែផ្កាឬឈ្នះសង្គ្រាមបានឡើយ ហើយផ្ទុយទៅវិញ រុស្ស៊ី អាចនឹងបង្ខំចិត្តឆ្លើយតបយ៉ាងសមស្រប ដែលការលើកឡើងនេះធ្វើឲ្យគេបារម្ភថា លោកពូទីន អាចនឹងបាញ់នុយក្លេអ៊ែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ទម្លាយតួលេខជនស៊ីវិល ស្លាប់និងរបួស ពេលអ៊ុយក្រែន វាយលុកឆ្លងដែនទ្រង់ទ្រាយធំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ