សន្តិសុខសង្គម
ផ្លូវលេខ 5MC ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខូចខាតខ្លាំង ពលរដ្ឋថា អត់មានអាជ្ញាធរចុះពិនិត្យ
ផ្លូវលេខ 5MC ដែលជាផ្លូវបេតុងគ្មានសរសៃដែក ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជាធានៅភ្នំពេញ បាននិងកំពុងរងការខូចខាតខ្លាំងធ្វើឲ្យពលរដ្ឋពិកបាកក្នុងការធ្វើដំណើរ ខណៈពលរដ្ឋរលើកឡើងថា មិនឃើញមានអាជ្ញាធរចុះត្រួតពិនិត្យ។
លោក រឿន ជាប្រជាពលរដ្ឋរស់នៅបណ្ដោយផ្លូវនោះបានឲ្យដឹងថា កំណត់ផ្លូវបេតុងគ្មានសរសៃដែកនេះ ដំបូងគ្រាន់តែមានជង្ហុកបន្តិចបន្តួចនោះទេ តែដោយសារការធ្វើដំណើរដោយរថយន្ដ និងម៉ូតូជារៀងរាល់ថ្ងៃ ធើ្វផ្លូវមួយខ្សែនេះមានជង្ហុកច្រើនទៅៗ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ទឹកដកក្នុងជង្ហុកមើលមិនឃើញបង្កគ្រោះថ្នាក់ជារឿយៗ។
លោក រឿន ក៏សូមឱ្យអាជ្ញាធរពាក់ព័ន្ធមេត្តាចុះមកពិនិត្យមើលផ្លូវមួយខ្សែនេះផង ដោយសារតែពិបាកក្នុងការធ្វើដំណើរ ព្រោះជង្ហុកជាច្រើននេះតែងតែបង្កផលពិបាកដល់ប្រជាពលរដ្ឋក្នុងការធើ្វដំណើរនៅលើផ្លូវមួយនេះ។
លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានប្រាប់ កម្ពុជាថ្មី តាមរយៈទូរស័ព្ទអោយដឹងថា ផ្លូវមួយខ្សែនេះអាជ្ញាធរបានដាក់ដេញថ្លៃរួចហើយ ក៏ប៉ុន្តែពេលដល់ថ្ងៃត្រូវបើកការដ្ឋានបែរជាខាងក្រុមហ៊ុនជួលជុលមិនព្រមធើ្វទៅវិញ ធើ្វអោយមានការយឺតយ៉ាវក្នុងការជួលជុល។
លោកចៅសង្កាត់បន្ថែមថា អាជ្ញាធរកំពុងបន្តធើ្វការដាក់ដេញថ្លៃម្ដងទៀតជាមួយក្រុមហ៊ុនធើ្វផ្លូវផ្សេងទៀត ដើម្បីធើ្វអោយផ្លូវនេះស្អាតឡើងវិញ សម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការធើ្វដំណើរ ក្នុងនោះលោកក៏សុំការអធ្យាស្រ័យក្នុងការយឺតយ៉ាវជួសជុលផ្លូវនេះផង៕
អត្ថបទ៖ ម៉េង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ