Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍វិវត្តចុងក្រោយ នៃសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាលលីបង់

បានផុស

នៅ

ជម្លោះអ៊ីស្រាអែល-ហេសបូឡាលីបង់ កាន់តែរីកធំ ធ្វើឲ្យភាពតានតឹងនៅមជ្ឈិមបូព៌ា ឈានដល់កម្រិតខ្ពស់បំផុត ខណៈបណ្តាថ្នាក់ដឹកនាំក្នុងតំបន់និងពិភពលោកព្រមានថា ជម្លោះនេះអាចផ្ទុះឡើងធំហួសការគ្រប់គ្រង បង្កជាវិនាសកម្មធ្ងន់ធ្ងរថែមទៀតផង។

ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមសប្តាហ៍នេះ អ៊ីស្រាអែល បានបាញ់មីស៊ីលស្រោចលើទីតាំងក្រុមហេសបូឡា រាប់ពាន់កន្លែង សម្លាប់មនុស្សជាង៥០០នាក់ និងជំរុញឲ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ។

ខាងក្រោមនេះ គឺជាស្ថានការណ៍វិវត្តចុងក្រោយនៃសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាលីបង់៖

តួលេខមនុស្សស្លាប់កើនឡើងកាន់តែច្រើន

គិតត្រឹមព្រឹកថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៥ ក្រសួងសុខាភិបាលលីបង់ បានចេញរបាយការណ៍ថា មនុស្សស្លាប់ក្នុងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលរយៈពេល២ថ្ងៃ បានកើនដល់ ៥៦៩នាក់ហើយ ខណៈ ១ ៨៣៥នាក់ត្រូវរបួស។

ទិដ្ឋភាពក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ (រូបថត៖ AP)

ក្រុមហេសបូឡា បញ្ជាក់​ពី​ការ​ស្លាប់​ ​មេ​បញ្ជាការ​ជាន់ខ្ពស់ម្នាក់

ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍ថា «មេបញ្ជាការជាន់ខ្ពស់ឈ្មោះ Ibrahim Qubaisi ត្រូវគេសម្លាប់ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម នៃប្រទេសអ៊ីស្រាអែល ដើម្បីជួយប្រយុទ្ធនៅហ្គាហ្សា»។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលអះអាងថា មិនមែនម្នាក់ទេ, គឺមានច្រើននាក់ទៀតដែលស្លាប់។

ពលរដ្ឋលីបង់រាប់ម៉ឺននាក់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង

ពលរដ្ឋលីបង់រាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង នៅភាគខាងត្បូងឆ្ពោះទៅភាគខាងជើងប្រទេស។ ក្រៅពីការជម្លៀសមនុស្សទ្រង់ទ្រាយធំ សាលារៀនជាច្រើននៅក្នុងប្រទេសនេះ ក៏ត្រូវបង្ខំចិត្តបិទទ្វារផងដែរ ដោយសារតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយមានសាលាមួយចំនួន ត្រូវគេយកធ្វើជាទីជ្រកកោនសម្រាប់ជនភៀសខ្លួន។

ពលរដ្ឋលីបង់ ភៀសខ្លួនដោយសារសង្គ្រាម (រូបថត៖ AP)

អង់គ្លេស ប្រកាសឲ្យពលរដ្ឋខ្លួនចេញពីលីបង់ ជាបន្ទាន់

រដ្ឋាភិបាលអង់គ្លេស បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ជាបន្ទាន់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក John Healey និយាយថា «ព្រឹត្តិការណ៍ប៉ុន្មានថ្ងៃកន្លងមកនេះ​ បានបង្ហាញពីភាពប្រែប្រួលនៃស្ថានភាព ហើយជាមូលហេតុដែលយើងសូមផ្ញើសារឲ្យ ជនជាតិអង់គ្លេសគួរតែចាកចេញឥឡូវនេះ»។

ពលរដ្ឋលីបង់ ភៀសខ្លួនដោយសារសង្គ្រាម (រូបថត៖ AP)

អ៊ីរ៉ង់ ប្រាប់មេដឹកនាំ UN កុំឲ្យនៅស្ងៀម

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់នាពេលថ្មីៗនេះ មិនអាចបណ្តោយឲ្យកន្លងផុតទៅដោយគ្មានការឆ្លើយតបបានទេ ហើយលោកថែមទាំងព្រមានអំពី ការរីកធំនៃជម្លោះក្នុងតំបន់ផងដែរ។

លោកលើកឡើងថា «វាជារឿងចាំបាច់ដែលសហគមន៍អន្តរជាតិ ត្រូវតែបញ្ឈប់អំពើហិង្សាជាបន្ទាន់និងនាំមកនូវបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា និងបញ្ចប់ភាពព្រៃផ្សៃរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ មុនពេលរីកសាយពេញតំបន់នេះនិងពិភពលោកទាំងមូល»។

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ AP)

​អង្គការ​លើកលែងទោស​ ​ថា អ៊ីស្រាអែល ​ប្រព្រឹត្ត​ល្មើស​​ច្បាប់​អន្តរជាតិ

លោកស្រី Agnes Callamard អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិបានប្រាប់ Al Jazeera ថា អ៊ីស្រាអែល កំពុងរំលោភច្បាប់អន្តរជាតិហើយ។

លោកស្រីនិយាយថា «ដោយចាប់ផ្តើមជាមួយនឹងការវាយប្រហារមិនរើសមុខលើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រហូតដល់ការសម្លាប់បុគ្គលិកមនុស្សធម៌ ឈានដល់ការសម្លាប់អ្នកកាសែតទៀត។ នោះគឺជាការរំលោភច្បាប់អន្តរជាតិ យ៉ាងច្បាស់ក្រឡែត»។

លោកស្រី Agnes Callamard (រូបថត៖ AP)

ប្រធានាធិបតិអាមេរិក អំពាវនាវឲ្យមានដំណោះស្រាយការទូត

ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវឲ្យមានដំណោះស្រាយការទូត ហើយព្រមាន កុំឲ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំឲ្យសោះ។

លោកថ្លែងថា «គ្មាននរណាចង់បានសង្គ្រាម​ទ្រង់ទ្រាយ​ធំឡើយ។ ដំណោះស្រាយការទូតនៅតែជាជម្រើសអាចកើតឡើងបាន។ វានៅតែជាផ្លូវតែមួយគត់ ឆ្ពោះទៅកាន់សន្តិសុខយូរអង្វែង»៕

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ AP)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល បន្តវាយប្រហារលីបង់, មនុស្សរាប់ម៉ឺននាក់ ត្រូវភៀសខ្លួន ចោលផ្ទះសម្បែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម