ព័ត៌មានអន្ដរជាតិ
ការផ្លាស់ប្តូរផ្នែកភស្តុភារវៀតណាម ជួយជំរុញការនាំចេញទៅកាន់ EU
វៀតណាមសម្លឹងមើលឃើញថា ការផ្លាស់ប្ដូរផ្នែកភស្តុភារអាចជួយជំរុញការនាំចេញរបស់ប្រទេសទៅកាន់សហភាពអឺរ៉ុប (EU) ខណៈនាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក ចំណុះឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) រៀបចំវេទិកាស្ដីពីការចាប់យកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅទីក្រុងហូជីមិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
យោងតាមអគ្គនាយិការរងរបស់នាយកដ្ឋាន លោកស្រី Nguyễn Thảo Hiền បានបញ្ជាក់ថា ឆ្នាំ ២០២៤ គឺជាឆ្នាំទី ៤ ចាប់តាំងពី EVFTA ចូលជាធរមាន ហើយនាពេលកន្លងមក កិច្ចព្រមព្រៀងនេះបានដើរតួជាគន្លឹះមួយដើម្បីជួយវៀតណាម និង EU រក្សាសន្ទុះកំណើនក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បើទោះបីជាមានផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាជម្លោះភូមិសាស្ត្រនយោបាយក៏ដោយ។
គិតតែក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU ឈានដល់ជិត 45 ប៊ីលានដុល្លារអាមេរិក កើនឡើង ១៥,៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ការនាំចេញរបស់វៀតណាមទៅកាន់ EU មានចំនួន ៣៤,១ ប៊ីលានដុល្លារ កើនឡើង ១៧,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី Hiền បាននិយាយថា តួលេខទាំងនេះឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅសហភាពអឺរ៉ុប និងការសម្របខ្លួនរបស់អាជីវកម្មវៀតណាមក្នុងការចាប់យកឱកាស ដែលកើតចេញពី EVFTA រួមទាំងការរួមចំណែកជាវិជ្ជមាននៃវិស័យភស្តុភាររបស់វៀតណាម និងដៃគូរបស់ខ្លួន។
យ៉ាងណាក៏ដោយ លោកស្រីបានកត់សម្គាល់ថា សកម្មភាពនាំចូល-នាំចេញរវាងវៀតណាម និងសហភាពអឺរ៉ុបក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ ដោយសារភាពមិនអាចទាយទុកជាមុនបាននៃទីផ្សារ កម្សោយនៃការស្ទុះងើបឡើងវិញនៃតម្រូវការអ្នកប្រើប្រាស់នៅ EU និងជម្លោះប្រដាប់អាវុធ និងភូមិសាស្រ្តនយោបាយជាច្រើន។
លើសពីនេះ ទីផ្សារនាំចេញ ជាពិសេស EU កំពុងទាមទារកាន់តែខ្លាំងឡើងនូវខ្សែចង្វាក់ផ្គត់ផ្គង់បៃតង រួមទាំងការផលិត និងការដឹកជញ្ជូនទំនិញ។ ក្នុងបរិបទនេះ ដើម្បីជំរុញប្រសិទ្ធភាពនៃការនាំចេញ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហគ្រាសផលិត វិស័យភស្តុភាររបស់វៀតណាមត្រូវបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពប្រតិបត្តិការ ព្រមទាំងកាត់បន្ថយការចំណាយឱ្យតិចបំផុត ដើម្បីរក្សាការប្រកួតប្រជែង។
គួរគូសបញ្ជាក់ថា បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ១៦ របស់សហភាពអឺរ៉ុប ដែលជាប្រទេសនាំចេញធំទី ៣ និងជាប្រទេសនាំចូលធំទី ៥ របស់អឺរ៉ុប។ វៀតណាមនាំចេញជាចម្បងនូវទូរស័ព្ទ ផលិតផលអេឡិចត្រូនិក ស្បែកជើង គ្រឿងចក្រ និងវាយនភណ្ឌទៅកាន់សហភាពអឺរ៉ុប៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ