Connect with us

ព័ត៌មានអន្ដរជាតិ

គណៈកម្មាធិការសភាអាមេរិក​ផ្តល់​អនុសាសន៍​ឱ្យ​សភា​ពេញ​អង្គ​ ចោទ​លោក ប្ល៊ីនកែន​​​ ពីបទ«មើលស្រាល»​

បានផុស

នៅ

​រដ្ឋមន្ត្រីការបរទេស អាន់​តូនី ប្ល៊ីនកែន (Antony Blinken) ​កំពុង​​ជាប់​ភារកិច្ច​​​​ក្នុង​កិច្ច​ប្រជុំ​​​​មហាសន្និបាត​អង្គការ​សហប្រជាជាតិនៅ​បុរី​ញូវយ៉ក ​​បាន​ខាក​ខាន​​​ទៅ​​ផ្តល់សក្ខី​កម្ម​​​​នៅ​មុខគណៈ​កម្មាធិកា​សភា​តាម​​ដីកា​​​​​កោះ​(subpoena)​ ដែល​​​ចាត់​ទុក​ជា​ការ​មើល​ងាយ​​រដ្ឋ​សភា​​​ និង​ត្រូវប្រឈម​ទោស​ឧក្រិដ្ឋ​ទៀត​ផង​។

រដ្ឋមន្ត្រីការបរទេស អាន់​តូនី ប្ល៊ីនកែន (Antony Blinken) ថ្លែង​នៅ​សន្និបាត​អង្គការ​សហប្រជាជាតិ។ FB/Blinken
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័របាន​រាយការណ៍​ថា គណៈកម្មាធិការកិច្ចការបរទេសរបស់​រដ្ឋ​សភាតំណាងរាស្រ្តអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បានផ្តល់អនុសាសន៍កាលពីថ្ងៃទី២៤​ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេស អាន់​តូនី ប្ល៊ីនកែន (Antony Blinken) ត្រូវ​​ដាក់​ទោស​​ដោយការ​មើលស្រាល ឬមើល​ងាយ​ (contempt) សភាចំពោះការខក​ខាក​​​​​អនុវត្ត​តាមដីកាកោះ (subpoena) ដើម្បី​ឱ្យ​ស្វែងរកព័ត៌មានអំពីភាពវឹកវរឆ្នាំ២០២១​ ពេល​ដែល​សហរដ្ឋ​អាមេរិក​ដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។

សេចក្តី​រាយការណ៍​នោះ បាន​​បន្តថា គណៈកម្មាធិកាសភា​បានបោះឆ្នោត​ដោយ​សំឡេង​ ២៦-២៥ ក្នុង​ការ​គាំទ្រ​​​របាយការណ៍របស់គណៈកម្មាធិការដែលផ្តល់អនុសាសន៍ថា សភាទាំងមូលរកឃើញលោក ប៊្លីនកែន ក្នុងការមើលស្រាល​ចំពោះការបដិសេធមិនអនុវត្តតាមដីការបស់ខ្លួនបន្ទាប់ពីលោកមិនបានបង្ហាញខ្លួននៅក្នុងសវនាការនៅព្រឹកថ្ងៃទី២៤ខែកញ្ញាស្តីពីការដក​ទ័ព​​។

​ក្នុងរយៈពេល​ភ្លាម​ៗ ក្រសួងការបរទេសមិនបានឆ្លើយតប​​​តាមការ​សាកសួរ​របស់​រ៉យទ័រ​នោះ​ទេ​ ចំពោះសំណើសុំការអត្ថាធិប្បាយលើការបោះឆ្នោតនោះទេ។

ប៉ុន្តែ​​យោង​តាម​​ខ្លឹមសារ​​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័​រ​​​ក្រសួង​ការបរទេស​​សហរដ្ឋអាមេរិក​​កាល​ថ្ងៃទី​៩ខែ​កញ្ញា​​​ជុំវិញ​​ដំណើរការ​ផ្តល់​សក្ខីកម្ម​នេះ ក្រសួង​ការ​បរទេស​បាន​និយាយថា ចាប់​តាំង​ពីឆ្នាំ​២០២១​ ខ្លួន​បាន​​​ចំណាយ​ពេល​រាប់​ពាន់​ម៉ោង​​ បំពេញ​​តាមសំណើរបស់​​សភា​សម្រាប់​ការចងក្រង​ឯកសារ ការ​សង្ខេប​ និង​ធ្វើ​បទសម្ភាសន៍​។ ឯកសារ​ប្រហែល​​២០០០០​ទំព័រ​ត្រូវ​ដាក់​ជូន​រដ្ឋសភា​។

លោក ប្ល៊ីន​កែន​ ដែលកំពុងនៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងលិខិតមួយទៅកាន់ប្រធានគណៈកម្មាធិការ​សភា​គឺលោក Michael McCaul តំណាងមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី២២​ខែកញ្ញាថា គាត់​​ប្រឹង​ប្រែង​​ព្យាយាម​ទៅដល់​កន្លែង​គណៈកម្មាធិការ នៅពេលណាដែលគាត់នឹងមាន​ ដើម្បីផ្តល់សក្ខីកម្ម និងផ្តល់សាក្សីជំនួស។

ការមើលងាយលក្ខន្តិកៈរបស់សភា​​អាមេរិក​ បញ្ជាក់​ពី​ដំណើរការមួយសម្រាប់សភា ឬព្រឹទ្ធសភា សំដៅ​ទៅ​លើ​សាក្សីដែលមិនគោរព​តាម​​​សម្រាប់ការកាត់ទោសព្រហ្មទណ្ឌ។ ​នៅ​ទីបំផុត ក្រសួងយុត្តិធម៌អាមេរិក​ជា​​អ្នក​សម្រេចថាតើត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋដែរឬទេ។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថាតើនៅពេលណាដែលសភាទាំងមូលនឹងបោះឆ្នោតលើអនុសាសន៍របស់គណៈកម្មាធិការនេះ៕​​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

គណៈកម្មាធិការសភាអាមេរិក​ផ្តល់​អនុសាសន៍​ឱ្យ​សភា​ពេញ​អង្គ​ ចោទ​លោក ប្ល៊ីនកែន​​​ ពីបទ«មើលស្រាល»​

សេដ្ឋកិច្ច១២ នាទី មុន

សាច់ជ្រូក សាច់មាន់ មិនឡើងថ្លៃទេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២៦ នាទី មុន

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ ករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់នៅខេត្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ប្អូនស្រីលោក គីម៖ ​នាវាមុជ​ទឹក​នុយក្លេអ៊ែរ អាមេរិកដែល​ចត​នៅ​កូរ៉េ​ខាង​ត្បូង ជា​ការ​គំរាមកំហែង

ព័ត៌មានជាតិ៣៤ នាទី មុន

អង្គភាពជំនាញ ប្រាប់ពលរដ្ឋរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បើគ្រប់អាយុ១៥ឆ្នាំ ឬផុតសុពលភាព

Sokha Hotels

ព័ត៌មានពេញនិយម