Connect with us

ជីវិតកម្សាន្ដ

មកស្គាល់ព្រឹទ្ធាចារ្យ ស៊ិប សារិន អ្នកជំនាញបញ្ចូលសំឡេងនិងសូរសព្ទភាពយន្តជំនាន់ដំបូងនៃកម្ពុជា

បានផុស

នៅ

ស្ថិតក្នុងវ័យកាន់តែជរា (អាយុជាង៩០ឆ្នាំ) លោកព្រឹទ្ធាចារ្យ ស៊ិប សារិន មរតកមនុស្សរស់ផ្នែកបញ្ចូលសំឡេងនិងបញ្ចូលសូរសព្ទភាពយន្តជំនាន់ដំបូងនៃកម្ពុជាបច្ចុប្បន្នលោកកំពុងនៅមានជីវិតនឹងរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការផ្សព្វផ្សាយដំណឹងរបស់ក្រុមដំណើរខ្មែរ បានបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរស្រាវជ្រាវដ៏ស្វិតស្វាញរុករកមរតកសិល្បៈប្រវត្តិសាស្រ្តភាពយន្ត និងចម្រៀងខ្មែរមុនឆ្នាំ១៩៧៥ ក្រុមដំណើរខ្មែរមានភ័ព្វវាសនាបានរកសិល្បកររៀមច្បង​ផ្នែកបញ្ចូលសំឡេងភាពយន្តជំនាន់ដំបូង ដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ ជាមរតកមនុស្សដ៏មានតម្លៃកាត់ថ្លៃពុំបាន។

ប្រភពពីក្រុមដំណើរខ្មែរឲ្យដឹងទៀតថាក្រុមខ្លួនបានក៏គោរពអញ្ជើញលោកព្រឹទ្ធាចារ្យ ស៊ិប សារិនមកធ្វើកិច្ចសម្ភាសន៍ជាផ្លូវការរយ:ពេលជាង២ម៉ោង។លោកព្រឹ ទ្ធាចារ្យ ស៊ិប សារិន សព្វថ្ងៃមានជន្មាយុ៩១ឆ្នាំហើយ បានរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយកូនចៅរបស់លោកតា ក្នុងរាជធានីភ្នំពេញ ក្រោយពីសម្រាកកពីការងារផ្នែកភាពយន្តតាំងពីឆ្នាំ១៩៩១ មកម្ល៉េះ។

លោកតា ស៊ិប សារិនបានចូលបម្រើវិស័យសិល្បៈខ្មែរតាំងពីដើមទសវត្ស៥០ដោយចាប់ផ្តើមពីតួនាទីជាអ្ន កយាមពេលបញ្ចាំងភាពយន្តបន្តមកជាអ្នកលក់សំបុ ត្រកុន តមកក្លាយជាអ្នកបញ្ចាំងភាពយន្តនិងចុងក្រោ យជាអ្នកបញ្ចូលសម្លេង និងបញ្ចូលសូរសព្ទភាពយន្ត ហើយលោកតាក៏មានជំនាញជាអ្នកនិពន្ធសេណារីយ៉ូភាពយន្ត និងជាអ្នកកាត់តភាពយន្តផងដែរ។

ចំណែកឯហ្វីភាពយន្តឯកសារប្រវត្តិសាស្រ្តមួយដែលលោកតាបានកាត់តនិងបញ្ចូលសូរសព្ទព្រមទាំងសំ ឡេងគឺព្រះរាជពិធីសោយព្រះបរមរាជសម្បត្តិនៃព្រះ ករុណាព្រះសុរាម្រិត និងសម្តេចព្រះមហាក្សត្រយានី ឆ្នាំ១៩៥៦។ ខ្សែភាពយន្តខ្មែរដំបូងដែលលោកតាបានបញ្ចាំងមុនគេគឺរឿង”ស៊ូបង់ជីវិត កុំឲ្យតែខូចជាតិ” ស្នាដៃរបស់លោក រឿម សុផុន នារោងភាពយន្តស៊ីណេលុច្ស៍ រាជធានីភ្នំពេញ។ លោកតាបញ្ចូលសំឡេង និងបញ្ចូលសូរសព្ទជាដំបូងក្នុងខ្សែភាពយន្តបរទេសក្នុងឆ្នាំ១៩៥៦ ជំនាន់លោក ឳ ផូ ។

ចំណែកខ្សែភាពយន្តខ្មែរដំបូងដែលលោកតាបានបញ្ចូលគឺរឿង “រសាត់តាមខ្យល់” របស់ផលិតកម្មពោធិព្រឹក្សភាពយន្ត ឆ្នាំ១៩៦៤ ជាស្នាដៃនិពន្ធនិងដឹកនាំរឿងរបស់លោកស្រី ណារី ហែមបវរកញ្ញាលេខ៥ នៃកម្ពុជា ជំនាន់ឆ្នាំ១៩៥៥ ។ ជំនាញផ្នែកបញ្ចូលសំឡេងរបស់លោកតា គឺលោកតាបញ្ចូលជាតួរង និងជាតួកំប្លែង។

នៅក្នុងមហោស្រពភាពយន្តជាតិលើកទី១ ឆ្នាំ១៩៦៩ លោកតាបានទទួលពានរង្វាន់ផ្នែកបញ្ចូលសូរសព្ទឆ្នើមតាមរយៈខ្សែភាពយន្តរឿង”អាប៊ុលកាសេម”។ សូមបញ្ជាក់ថា ដ្បិតតែលោកតាមានជន្មាយុច្រើនក៏ពិតមែ នតែលោកតានៅចងចាំយ៉ាងច្បាស់នូវរឿងរ៉ាវមួយចំនួននិងរឿងរ៉ាវក្នុងសង្គមសិល្បៈសម័យយុគមាសយ៉ាងល្អផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២៤ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម