Connect with us

កីឡា

ទោះសម្រាកតិច គ្រូ Pathum រំពឹង​​ឈ្នះ​​ព្រះ​ខ័ន​រាជ​ស្វាយរៀងយប់នេះ

បានផុស

នៅ

ក្លិប BG Pathum United FC របស់ប្រទេសថៃ ត្រូវបើកទ្វារកីឡដ្ឋាន BG Stadium ដើម្បីទទួលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង វេលា​ម៉ោង​៧​យប់​នេះ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនជួបក្លិបព្រះខ័នរាជាស្វាយរៀង ក្លិប BG Pathum United ទើបតែយកឈ្នះក្លិប Port FC ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតលីគកំពូលថៃ កាលពីថ្ងៃអាទិត្យទី២២ ខែកញ្ញា។ ពួកគេមានពេលសម្រាកនិងត្រៀមខ្លួនត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែយ៉ាង Naមិញ លោក Makoto Teguramori គ្រូបង្វឹកនៅតែរំពឹងខ្ពស់ថា ក្រុមរបស់លោក​​អាចស្វែងរក៣ពិន្ទុបាន ទោះបីមានពេលសម្រាកតែ២ថ្ងៃ។

លោក Makoto Teguramori បាននិយាយថា ៖«ពិតណាស់ ដូចអ្វីដែលអ្នកទាំងអស់គ្នាបានដឹងហើយថ្មីៗនេះ ពួកយើងបានប្រកួត​កាលពីអាទិត្យ។ ពួកយើងកំពុងមានឆន្ទៈ​ខ្ពស់ ទោះបីជា​យើងមានពេលសម្រាកត្រឹមតែ២ថ្ងៃ។ ការប្រកួតដំបូងយើងបានត្រឹមស្មើ ដូច្នេះ​ថ្ងៃនេះយើង​ត្រូវ​រកឲ្យ​បាន​៣ពិន្ទុ​ក្នុងដី​របស់​យើង»។

រូបភាព៖ BG Pathum United FC

ក្លិបព្រះខ័នរាជស្វាយរៀង​មានពេល​វេលា​ត្រៀមខ្លួនច្រើនជាងក្លិប BG Pathum United ប៉ុន្តែផលចំណេញ BG Pathum គឺពួកគេធ្វើបានជាម្ចាស់ផ្ទះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម