Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅ​ភាគខាង​ជើង​ថៃ​ បង្ក​ការ​ខាត​បង​រហូត​ដល់​ ៣ ប៊ីលាន​បាត

បានផុស

នៅ

​រដ្ឋាភិបាល​ថៃ​បាន​ប៉ាន់ស្មាន​ថា​ ទឹក​ជំនន់​នៅ​ភាគខាង​ជើង​ប្រទេស​ដែល​កំពុង​បន្ត​អូស​បន្លាយ​​ បាន​បង្ក​ការ​ខាត​បង់​រហូតទៅ​​ដល់​ ៣ ប៊ីលាន​បាត ឬ​ប្រមាណ ៩១,៨៦ លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​នា​ថ្ងៃ​​ពុធ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ​ លោក Julapun Amornvivat បាននិយាយកាលពីម្សិលមិញថា ទឹកជំនន់នៅភាគខាងជើងបានបណ្តាលឱ្យមានការខូចខាតយ៉ាង​ធ្ងន់ធ្ងរ​ដោយសារតែទឹកជំនន់ភ្លាមៗ។ លោក​បន្ត​ថា​៖ «សំណាង​ល្អ​ វា​មិន​បាន​យូរ​»។

លោក Julapun បាន​ថ្លែង​ថា​ ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានប៉ាន់ប្រមាណជាបឋមថា ទឹកជំនន់នៅភាគខាងជើងបានបណ្តាលឱ្យ​មាន​ការ​ខូចខាតប្រហែល ៣ ប៊ីលានបាត។ លោក Julapun បាននិយាយថា ការខូចខាតមិនបានរីករាលដាលទ្រង់​ទ្រាយ​ធំ​ ដែល​អាច​ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ យ៉ាងខ្លាំងនោះទេ។

ទន្ទឹមនឹងនោះ ស្ថាប័នពាក់ព័ន្ធថៃ​កំពុង​បន្តខិតខំជួយ និងផ្តល់សំណងដល់ជនរងគ្រោះដោយទឹកជំនន់នៅតំបន់ភាគខាងជើង និងឦសាន។

គិតត្រឹម​ថ្ងៃ​ពុធ​ម្សិល​មិញ​ អាជ្ញាធរ​ថៃ​បាន​ឱ្យដឹងថា​ ​​នៅ​មាន​ប្រជាពលរដ្ឋ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​​ ដោយសារ​ដី​ភក់​បាន​បិទ​ផ្លូវ ​ហើយ​ហូរ​កប់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​។ គ្រួសារប្រមាណ ៥០០ រស់នៅតាមជម្រកផ្សេងៗ ក្រោមការមើលថែរបស់មន្ត្រី និងអ្នកស្ម័គ្រចិត្ត ​រហូត​ទាល់​តែ​ពួក​គេ​អាចត្រឡប់​ទៅ​ផ្ទះសម្បែងដើម្បី​រស់នៅជា​ធម្មតាវិញបានុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

ទឹកជំនន់នៅ​ភាគខាង​ជើង​ថៃ​ បង្ក​ការ​ខាត​បង​រហូត​ដល់​ ៣ ប៊ីលាន​បាត

សន្តិសុខសង្គម៩ នាទី មុន

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី

សេដ្ឋកិច្ច១៩ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ២៦ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម