ព័ត៌មានជាតិ
អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជានឹងមានជម្រើសហោះហើរទៅកាន់អាមេរិកខាងជើង
ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់កូរ៉េខាងត្បូង Korean Air ប្រកាសពីការបង្កើនជើងហោះហើររបស់ខ្លួនមកកាន់ប្រទេសនានានៅអាស៊ានដែលរួមទាំងកម្ពុជា និងការបង្កើនជើងហោះហើរមួយចំនួនទៀតទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាការផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវទេចរជាតិ និងអន្តរជាតិ។
លោក Jayme Lee ដែលជាភ្នាក់ងាររបស់ក្រុមហ៊ុន Korean Air បានថ្លែងប្រាប់កម្ពុជាថ្មីថា អ្នកដំណើរនៅលើសេវា ភ្នំពេញ-សេអ៊ូល អ៊ីនឈុន របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air អាចភ្ជាប់ជើងហោះហើរទាំងនេះទៅកាន់អាមេរិកខាងជើងបានចាប់ពីពេលនេះតទៅ។
លោកបានបញ្ចាក់ទៀតថា៖«សម្រាប់ការអាជីវកម្មរលើវិស័យដឹកជញ្ជូនវាងកូរ៉េខាងត្បូង និងកម្ពុជា ត្រូវបានជំរុញដោយសារកំណើននៃក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានប្រហែល 300 ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងវិស័យផ្សេងៗដូចជា ផលិតកម្ម សំណង់ និងហិរញ្ញវត្ថុ»។
លោកថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Korean Air ហោះហើរទៅកាន់គោលដៅចំនួន ១៣ នៅអាមេរិកខាងជើងមានដូចជាទីក្រងុ Los Angeles, New York, Boston, Seattle, Chicago, Dallas, Toronto និង San Francisco។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសជាង ៦៥ ម៉ឺន បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារ កើនឡើង ៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
យោងតាមក្រសួងទេសចរណ៍ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសជាង ៣,៧៤ លាននាក់ កើនឡើង ២៣,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ដែលមានចំនួន ៣,០៣ លាននាក់។
ក្នុងចំណោមទេសចរជាង ៣,៧៤ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ១៤៧ ៥៣៤ នាក់ កើន ១១,៦% វៀតណាមចំនួន ៧៥៧ ៤៣៧ កើន ៣៧,៤% ចិន ៤៦៣ ៩៨០ នាក់ កើន ៤៥,៧% ឡាវ ២២៤ ៨៧១ កើន ២៩,៣% អាមេរិក ១១៧ ២២៣ នាក់ កើន ១៧%៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ