Connect with us

ជីវិតកម្សាន្ដ

កូនស្រី ខាន់ ជេមស៌ ដើរតាមគន្លងធម៌និងស្ដាប់ដំបូន្មាន ខណ:អាជីពសិល្ប:ក៏រីកដុះដាល

បានផុស

នៅ

លោក ខាន់ ជេមស៍ កន្លងមកធ្លាប់អះអាងពីបំណងរបស់ខ្លួនក្នុងការត្រួសត្រាយផ្លូវសម្រាប់កូនៗឲ្យទទួលបានជោគជ័យលើអាជីពសិល្ប: និងការគាំទ្រពីទស្សនិកជន ពិសេសលោកមានចក្ខុវិស័យបន្តអភិវឌ្ឍនខ្លួននិងកូនៗទៅជាគ្រាប់ពេជ្រនៅក្នុងសង្គមដោយដឹកនាំវិស័យសិល្បៈកម្ពុជា ដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នតារាចម្រៀងចាស់វស្សា លោក ខាន់ ជេមស៍ កាន់តែសប្បាយចិត្ត រីកមុខដូចគ្រាប់ជីបន្ទាប់ពីកូនៗរបស់លោកទាំង៤បាននឹងកំពុងដើរតាមគន្លងសិល្ប:ដូ ចលោកខណ:ទីផ្សាគាំទ្រក៏ផ្តើមមានសន្ទុះប្រកៀកប្រ កិតមិនចាញ់ឪពុកប៉ុន្មានឡើយ។អ្វីលោកជេមស៍ មោ ទនភាពទៀតគឺក្រោយឃើញកូនស្រីរបស់ខ្លួនឈ្មោះអេមមី ដើរតាមគន្លងធម៌និងស្ដាប់ដំបូន្មានឪពុក-ម្ដាយ។

លោក ខាន់ ជេមស៍ ថ្លែងពីចំណាប់អារម្មណ៍ឲ្យដឹងថាក្នុងនាមលោកជាឪពុកមួយរូបពិតជាសប្បាយចិត្ត និ ងមានមោទនភាពបំផុតដែលកូនស្រីរបស់លោកគាត់ដើរតាមគន្លងធម៌និង ស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយហើយលោកក៏សូមគោរពអរគុណពុកម៉ែបងប្អូនដែលបានគាំទ្រនិងចូលចិត្តទស្សនានូវវីដេអូនិងស្ដាប់បទ ចម្រៀងរបស់កូនស្រីលោកផងដែរ។

ប្រាកដណាស់ម្ចាស់បទ”ស្តាយក្រោយ” គឺលោក ខាន់ជេមស៍ ដែលជាតារាចម្រៀងប្រុសល្បីឈ្មោះយូរឆ្នាំម កហើយនោះកាលពីថ្មីៗ ក៏បានបង្ហាញឆន្ទ:បណ្តុះដុះខាត់សមត្ថភាពកូនប្រុស-ស្រីទាំង៤ដើរតាមគន្លងសិល្ប:ដូចលោក ខណ:លោក ចង់ឃើញកូនជោគជ័យនៅក្នុងវិស័យសិល្ប:មួយនេះ។ លោកក៏បានផ្តាំដែរថា “កូនត្រូវចងចាំបើកូនខ្សោយគឺពិភពលោកមួយនេះនឹងបំភ្លេចកូនហើយ។

គួរជម្រាបថា កាលពីអំឡុងឆ្នាំ២០២១ តារាចម្រៀងប្រុសរូបនេះ ធ្លាប់បានដឹកដៃកូនប្រុសម្នាក់ ឈ្មោះ ដូរ៉ា សក្តា “ហ្គេត” ចូលរួមរ៉េប ក្នុងបទចម្រៀង “Boy Loy” ដោយទទួលបានការគាំទ្រ និងភ្ញាក់ផ្អើលចំពោះសមត្ថភាព នៃការច្រៀងរ៉េបរបស់កូនប្រុស រូបនេះម្តងរួចទៅហើយ។ ក្រោយមក នៅឆ្នាំ២០២៣ លោកធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី នឹងវត្តមាន កូនស្រីរបស់ លោក «អេមី» ដែលបានចុះកុងត្រាក្នុងនាមជាតារាចម្រៀងរបស់ផលិតកម្ម GALAXY និងកូនប្រុសទី ២ ជ្រកក្រោម ទ្រនំតែមួយ នៅឆ្នាំ២០២៤ ។ ក្នុងឆ្នាំដដែលនេះ លោកក៏បានដឹកដៃកូនប្រុសម្នាក់ទៀត បង្ហាញសមត្ថភាពប៉ុន្មានលើក មកហើយ លើឆាកតន្ត្រីកម្មវីធីផ្សេងៗ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម