ព័ត៌មានជាតិ
កម្ពុជាបញ្ជូនគ្រឿងចក្របន្ថែមសម្រាប់បម្រើឱ្យបេសកកម្មអង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្ដាល
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនរថយន្តគ្រឿងចក្រ និងសម្ភារៈបំពាក់បន្ថែមចំនួន២២គ្រឿងសម្រាប់បម្រើក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្តាល។
ការបញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់នេះជាប្រភេទវិស្វកម្មធន់ធ្ងន់ តបតាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិកម្ពុជា។
ពិធីបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈគ្រឿងបំពាក់ចំនួន២២គ្រឿងទៅកាន់អាហ្វ្រិកកណ្តាលនេះ រៀបចំនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា ការបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈដាក់ក្នុងទូកុងទឺន័រ ចេញពីកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ដើម្បីបន្តដឹកតាមនាវាទៅកាន់អាហ្វ្រិកកណ្តាល ដោយមានការអនុញ្ញាតយល់ព្រមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ។
រថយន្ត គ្រឿងចក្រ និងសម្ភារៈ រួមមាន រថយន្តប្រភេទរថពាសដែក (MPV) រថយន្តសាំង រថយន្តទឹក គ្រឿងចក្រប្រភេទអេស្កាវឺទ័រ គ្រឿងចក្រប្រភេទសាសឺ គ្រឿងចក្រនីវ៉ាល័រ រថយន្តតូច និងសម្ភារៈបំពាក់ចំនួន៤កុងទឺន័រ ទាំងអស់២២គ្រឿងនឹងចេញទៅអាហ្វ្រិកកណ្តាល តាមនាវា នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដោយប្រើរយៈពេល៩០ថ្ងៃ នឹងទៅដល់គោលដៅ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ