Connect with us

ព័ត៌មានជាតិ

ជាថ្មីម្ដងទៀត កម្ពុជា បណ្ដេញជនជាតិវៀតណាម២១នាក់ ចេញពីប្រទេស

បានផុស

នៅ

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤   អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមសរុបចំនួន២១នាក់ ក្នុងនោះស្រី២នាក់ ចេញពីប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៣ ខែកញ្ញា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មូលហេតុដែលនាំឱ្យកម្ពុជា បណ្តេញជនជាតិវៀតណាមទាំង២១នាក់នេះចេញពីប្រទេស​ គឺព្រោះតែពួកគេបំពានប្រកាសស្តីពីការបណ្តេញចេញ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ជនជាតិវៀតណាមទាំងនេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពង់ចាម កំពត និងស្វាយរៀង ឃាត់ខ្លួន ប្រគល់ឱ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ជាការកត់សម្គាល់ ជានិច្ចកាល កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់ ចេញពីប្រទេស ។តួយ៉ាង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤   កម្ពុជា ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ចេញពីប្រទេស តាមច្រកព្រំដែនអន្តរជាតិព្រែកចាក។

រូបថត កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ចេញពីប្រទេស តាមច្រកព្រំដែនអន្តរជាតិព្រែកចាក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ កម្ពុជា ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ ដែលពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចេញពីប្រទេសតាមច្រកព្រំដែនអន្តរជាតិព្រែកចាក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម