ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅមីយ៉ាន់ម៉ាកើនឡើងដល់៤១៩នាក់
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានកើនឡើងដល់៤១៩នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg នៅថ្ងៃទី២៥ខែកញ្ញានេះ។
ព្យុះទីហ្វុង Yagi បានបោកបក់ពាសពេញភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ាចាប់់ពីដើមខែនេះ ដោយបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងតំបន់ ខណៈទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះបានធ្វើឱ្យមានទុក្ខវេទនាបន្ថែមទៀតដល់ប្រទេសមីយ៉ាន់ម៉ាដែលមានមនុស្សរាប់លាននាក់ដែលបានផ្លាស់ទីលំនៅស្រាប់ហើយដោយជម្លោះជាងបីឆ្នាំដោយសាររដ្ឋប្រហារឆ្នាំ ២០២១របស់យោធា។
យោងតាមក្រុមព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃអង្គារ មនុស្សចំនួន៤១៩នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈចំនួនអ្នកស្លាប់ពីមុនដែលត្រូវបានរាយការណ៍ដោយរបបយោធាគឺ៣៨៤នាក់បានស្លាប់ និង៨៩នាក់បាត់ខ្លួន ប៉ុន្តែបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារមិនបានបញ្ជាក់ថា ចំនួនមនុ្សប៉ុន្មានដែលនៅបាត់ខ្លួននោះទេ ដោយសារការប្រាស្រ័យទាក់ទងមិនល្អ ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលធ្វើឲ្យព័ត៌មានអំពីអ្នកស្លាប់ និងរបួសមានការយឺតយ៉ាវក្នុងការទទួលបាន។
អង្គការសហប្រជាជាតិបានព្រមានថា មនុស្សរហូតដល់ ៨៨៧០០០នាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង Yagi ខណៈដែលទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារប្រទេសនេះក្នុងឆ្នាំ ២០១១ និងឆ្នាំ ២០១៥ ដោយមានមនុស្សស្លាប់ជាង ១០០ នាក់ត្រូវបានស្លាប់ និងធ្ងន់ធ្ងរបំផុតនៅឆ្នាំ ២០០៨ ព្យុះស៊ីក្លូនNargisបានធ្វើឱ្យមនុស្សជាង ១៣៨០០០ នាក់ស្លាប់ ឬបាត់ខ្លួន។
គួរបញ្ជាក់ថាមិនត្រឹមតែប្រទេសមីយ៉ាន់ម៉ាទេ ដែលទទួលឥទ្ធិពលពីព្យុះ Yagi ទេប្រទេស និងប្រទេសវៀតណាមក៏ទទួលរងឥទ្ធិពលពីព្យុះនេះយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈពេលនេះប្រទេសថៃនៅតែមិនទាន់រួចផុតពីទឹកជំនន់នៅឡើយ ដោយបានជម្លៀសប្រជាជនចេញពីតំបន់រងផលប៉ះពាល់ជាបនុ្តបន្ទាប់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ