Connect with us

ព័ត៌មានជាតិ

មេសហជីពមួយលើកទឹកចិត្តសហជីពដឹកនាំកម្មករចូលរួមដំណើរទស្សនកិច្ចស្វែងយល់តាមព្រំដែន

បានផុស

នៅ

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពបានលើកទឹកចិត្តសហជីពដឹកនាំកម្មករនិយោជិតចូលរួមដំណើរទស្សនកិច្ចតាមព្រំដែនដើម្បីបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដកចេញគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ CLV មកអភិវឌ្ឍន៍ទ្វេរភាគីវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៥កញ្ញានេះ លោក សំ សឿន បានមានប្រសាសន៍ថា «ខ្ញុំសូមលើកទឹកចិត្តដល់សហជីពដឹកនាំកម្មករនិយោជិតត្រូវឆ្លៀតពេលវេលាដើម្បីចូលរួមដំណើរទស្សនកិច្ចទៅកាន់ខេត្តទាំង៤ ដែលជាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដើម្បីមើលឃើញពីទិដ្ឋភាពជាក់ស្តែងរួមនៃខេត្តទាំងនោះអំពីការរីកចម្រើនភាពពិតជាក់ស្តែងរបស់ខេត្តទាំង៤ ដើម្បីឱ្យបានយល់កាន់តែច្បាស់ពីកិច្ចការពារព្រំដែនរបស់រាជរដ្ឋាភិបាលការអភិវឌ្ឍន៍តំបន់ព្រំដែនរបស់រដ្ឋាភិបាលក៏ដូចជាបែបបទនៃការរស់នៅការប្រកបការងាររបស់ប្រជាពលរដ្ឋ សុខសុវត្តិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រ
ទេសជាតិទាំងមូល និងចូលរួមគាំទ្រ និងចូលរួមអភិវឌ្ឍន៍នៅខេត្តទាំង៤នេះ»។

គួរបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចដកគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍CLVមកទ្វេភាគីវិញ ហើយបន្តអភិវឌ្ឍន៍ព្រំដែនខេត្តទាំង៤នោះឱ្យកាន់តែរីកចម្រើន និងបន្តនាំប្រជាពលរដ្ឋទៅលេងព្រំដែនក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

លោក សំ សឿន បានប្រកាសគាំទ្ររាជរដ្ឋាភិបាលដែលបានសម្រេចចិត្តដកគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍CLVមកអភិវឌ្ឍន៍ទ្វេរភាគីមានកម្ពុជា វៀតណាម និងកម្ពុជា ឡាវ។ លោកបានបន្ថែមថា «យើងខ្ញុំសូមអបអរសាទរ ហើយគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលហើយការដកខ្លួនចេញពីគម្រោងនេះនឹងធ្វើឱ្យក្រុមបក្សប្រឆាំងដែលតែងតែយកបញ្ហានេះធ្វើជាមធ្យោបាយវាយប្រហារចោទប្រកាន់បំភ័ន្តបំភ្លៃការពិតដែលធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំមកលើរាជរដ្ឋាភិបាលអស់មានក្បាច់អ្វីមកចោទប្រកាន់មកលើរាជរដ្ឋាភិបាលបន្តទៀត»។

លោកបានបញ្ជាក់ថា ពេលជួបជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋតាមព្រំដែនពួកគាត់មានការរីករាយ និងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយទៅថ្ងៃមុខតំបន់ព្រំដែននឹងកាន់តែមានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត។ លោកបានបន្ថែមទៀតថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកព្រមទាំងក្រុមការងារ សហភាពពលកម្មជាតិកម្ពុជា NLC និងក្រុមការងារសប្បុរសធម៌ តំណាងដោយលោក សៀ គីមឆាយ បានចុះទៅមើលច្រកព្រំដែនដាក់ដាំជាប់ប្រទេសវៀតណាម។ បន្ទាប់មកបានយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន៤០០នាក់ នៅសាលាបឋមសិក្សា ដាក់ដាំ ស្ថិតនៅឃុំដាក់ដាំ ស្រុកអ៊ូររាំង ខេត្តមណ្ឌលគិរី ។ ក្នុងនោះសិស្សថ្នាក់ទីទី១ និងទី២ ទទួលបានអាវ ចំនួន ២០០អាវ និងសម្ភារៈសិក្សាសម្រាប់សិស្សសរុបចំនួន៤០០ឈុត មានដូចជា៖ កាតាប ប៊ិក២ដេីម ខ្មៅដៃ២ដេីម ជ័រលុប និងបន្ទាត់ កន្សែងពោះគោ ១និង ថវិការចំនួន៥០០០រៀល ក្នុង១នាក់សរុប២០០០០០០រៀល ជូនលោកគ្រូ អ្នកគ្រូ ចំនួន ១១នាក់ ទទួលសាក់កាដូរមួយ កន្សែងពោះគោ និងថវិការ ៥០០០០រៀល/នាក់ ជូនកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ១ឈុតនិង ក្រដាស់រ៉ាម ដល់សាលាសម្រាប់ប្រើប្រាស់ ជូនថវិការចំនួន ១លានរៀល ជូនដល់លោកនាយកសាលាសម្រាប់ប្រើប្រាស់ក្នុងសាលានិងជូនកងកម្លាំងមូលដ្ឋានដែលបានចូលរួមចំនួន ៧នាក់ ក្នុង១នាក់សាក់កាដូរ១ កន្សែង និងថវិការចំនួន ៥០០០០រៀលផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

មេសហជីពមួយលើកទឹកចិត្តសហជីពដឹកនាំកម្មករចូលរួមដំណើរទស្សនកិច្ចស្វែងយល់តាមព្រំដែន

ព័ត៌មានអន្ដរជាតិ៤៤ វិនាទី មុន

កម្រ​ណាស់! ចិន​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ចូល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ត្រាំ បង្កើនវោហាសាស្រ្តពាណិជ្ជកម្មការពារ​និយម ដោយ​ជំរុញ​គោលនយោបាយបង្កើន​ពន្ធ​

ព័ត៌មានជាតិ៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ចិន ថា ចិនតែងចាត់ទុកកម្ពុជាជាអាទិភាពក្នុងនយោបាយការបរទេសរបស់ខ្លួន

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងមុខងារសាធារណៈ រៀប​ចំសិក្ខាសាលា ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែង ក្នុងវិស័យក្រសួងអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម