Connect with us

ជីវិតកម្សាន្ដ

​Justin Bieber ​​ហាក់សោកស្ដាយខ្លាំង ដែលទាក់ទង​នឹង​ឧក្រិដ្ឋជន​រ៉េប Diddy

បានផុស

នៅ

បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់លើការចាប់ខ្លួន sean combs ឬហៅថា Diddy ដោយរូបលោកត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ការបង្ខិតបង្ខំ និងការរំលោភបំពានលើជនរងគ្រោះ។ ​តន្ត្រី​កររូបនេះ​ប្រើ​ស្លាក​កំណត់ត្រា និង​ក្រុមហ៊ុន​របស់គាត់​ដើម្បី​ឈ្មួញកណ្តាល​ពេស្យាចារ និង​ចូលរួម​ក្នុង​កម្មវិធី​សិច​។ ឧក្រិដ្ឋកម្មរបស់ Diddy បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលជនរងគ្រោះមានទាំងបុរស និងស្ត្រី រួមទាំងអនីតិជនផងដែរ។

នៅពេលដែលឧក្រិដ្ឋកម្មរបស់ Diddy ត្រូវបានលាតត្រដាងជាសាធារណ មនុស្សកាន់តែភ័យខ្លាចថាមានតារាជាច្រើនបានក្លាយជាជនរងគ្រោះ។ នៅក្រោមការគ្រប់គ្រងរបស់គាត់ Diddy បានគាំទ្រតារាវ័យក្មេងដែលទទួលជោគជ័យជាច្រើនរួមទាំង Justin Bieber ផងដែរ។ ដូច្នេះ​ហើយ​ពេលនេះអតីតកាលដែលតារាប៉ុនកាណាដាធ្លាប់សហការជាមួយស្រាប់តែត្រូវទស្សនិកជាច្រើនជីកកាយឡើងវិញសារជាថ្មី។

អ្នកលេងអ៊ីនធឺណែតបានជីកកកាយផលិតផលចាស់ៗរបស់ Justin ភ្ញាក់ផ្អើលពេលដឹងពីសារដ៏គួរឲ្យខ្លាច ដែលលាក់ទុក។ នៅឆ្នាំ ២០២០ Justin បានចេញ MV មួយក្រោមចំណងជើងថា Yummy ។ បទចម្រៀងនេះដែរ បានបង្ហាញអំពីពិធីជប់លៀងដ៏ច្របូកច្របល់ ដែលមានអាហារចំឡែក តន្ត្រីករវ័យជំទង់ និងរូបភាពរបស់ Justin កាលពីក្មេងត្រូវបានបម្រើនៅលើចាន។ ទោះ​បី​ជា​មាន​ពណ៌​ភ្លឺ​ក៏​ពិត​មែន ប៉ុន្តែ​រូបភាព​របស់ MV គឺ​មាន​ភាព​ច្របូក​ច្របល់ និង​លង​បន្លាច​ជា​ខ្លាំង។ ដោយ​សារ​ហេតុ​នេះ​ហើយ​ទើប​មហាជន​ស្មាន​ថា Justin​ កំពុង​ខ្ចី​ពាក្យ​ប្រៀបធៀប​អំពី​ផ្នែក​ងងឹតក្នុងវិស័យ​កម្សាន្ត។ ភាគច្រើនទំនងជា Yummy MV គឺជាវិធីរបស់ Justin ក្នុងការពិពណ៌នាអំពីពិធីជប់លៀងផ្លូវភេទរបស់ Diddy ​ប៉ុន្តែគ្រាន់តែគ្មានអ្នកចាប់អារម្មណ៍ប៉ុណ្ណោះ។

បន្ទាប់ពី MV មួយនេះបានក្លាយជាចំណុចកណ្តាលនៃការពិភាក្សា វីដេអូនៅពីក្រោយឆាកក៏ត្រូវបានចែករំលែកយ៉ាងទូលំទូលាយផងដែរ។ ពេលថត MV Yummy តារាប្រុសវ័យ៣០ឆ្នាំរូបនេះត្រូវជួបវិបត្តិផ្លូវចិត្ត។ នៅពីក្រោយកាមេរ៉ា លោកបែរជាភ័យស្លន់ស្លោ និងយំ។ ដល់​ចំណុច​នេះ អ្នក​ដឹក​នាំ MV បានឆ្លៀត​ពេល​សម្រាប់ Justin ដោយលើកទឹកចិត្តដល់រូបលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ បនញតាប់ពីរូបភាពទាំងនេះត្រូវបានជីកកកាយជាសាធារណៈ ធ្វើឲ្យអ្នកគាំទ្រកាន់តែសោកស្ដាយយ៉ាងខ្លាំង។ នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០២០ Justin និង Hailey បានធ្វើបទសម្ភាសន៍មួយទាក់ទងនឹងស្ថានភាពផ្លូវចិត្តផ្ទាលើខ្លួន។

Justin បាននិយាយថា “ខ្ញុំចាំពីការតស៊ូ ខ្ញុំចាំពីអារម្មណ៍ ដូចជាអារម្មណ៍ហត់នឿយ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីឲ្យអស់សេចក្ដីនោះទេ។ គ្រាន់តែខកចិត្តនឹងអ្វីៗគ្រប់យ៉ាង មានរឿងជាច្រើនកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំគិតថានេះជាពេលវេលាមួយក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមានអារម្មណ៍ក្តុកក្តួលខ្លាំងបំផុត” ។​ យ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំមកនេះ គាត់បានជួបប្រទះនឹងការឡើងចុះជាច្រើន។ ជាសំណាងល្អ នៅក្បែរ Justin Bieber តែងតែមានដៃគូរបស់ Hailey Bieber តែងចាំលើកទឹកចិត្តជារឿយៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib  ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៨ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម