ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ អំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានធ្វើការបំផុសនិងអំពាវនាវដល់ប្រជាពលរដ្ឋ មហាជន ពិសេសយុវជនខ្មែរទូទាំងប្រទេស ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចំពោះខ្លួនឯងនិងអ្នកដទៃ។

ចំពោះការចេញមុខអំពាវនាវ ពីសំណាក់តារាសម្តែងរូបស្រស់ល្បីល្បាញខាងគុនល្បុក្កតោនេះ គឺស្របពេលដែលឱកាសនៃពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ បាននិងកំពុងចូលមកដល់។ ចរណៃ ដាស់តឿនថា “ដើម្បីកុំឲ្យមានគ្រោះថ្នាក់ សូមបងប្អូនទាំងគ្នាត្រូវមានការប្រុងប្រ័យគ្រប់ពេលដំណើរនៅលើដងវិថី”។
កញ្ញា ពេជ្រ ចរណៃ បានប្រាប់កម្ពុជាថ្មីទៀតថា នាងមានការបារម្ភអំឡុងពេលថ្ងៃដែលបងប្អូនឈប់សម្រាកពីការងារធ្វើដំណើរទៅលេងតាមស្រុកកំណើត ដូច្នេះយើងម្នាក់ៗត្រូវបើកបរដោយមានការប្រុងប្រយ័ត្ន ហើយចូលរួមគោរពនូវច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។ កញ្ញាបន្ថែមថា “បើកបរដោយការយោគយល់គ្នា គឺនាំមកនូវសុវត្ថិភាពជាចំបង” ។
ជាមួយគ្នានេះពេជ្រ ចរណៃ ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងនៅពេលដំណើរសុំកំពិសារគ្រឿងស្រវឹងដែលលើសពីសមត្ថភាព ឬរហូតដល់ជ្រុលជ្រួសបង្កជាគ្រោះថ្នាក់ផ្សេងៗផងដែរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
គួរជម្រាបដែរថា កញ្ញាពេជ្រ ចរណៃ កាលពីពេលថ្មីៗក៏បានអះអាងប្រាប់កម្ពុជាថ្មីឲ្យដឹងដែរថា ដាច់ខាតខ្លួនមិនទទួលយកការផ្សព្វផ្សាយនូវពាណិជ្ជកម្ម ល្បែងស៊ីសង និងគ្រឿងស្រវឹងនោះទេ ទោះបីក្នុងតម្លៃថ្លៃយ៉ាងណាក៏ដោយ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?