Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋអាជ្ញាតួក​គីចោទប្រកាន់​មន្ត្រី​គ្រាក់ៗ​១៣នាក់ជុំវិញភ្លើង​ឆេះក្លឹបរាត្រីសម្លាប់មនុស្ស២៩នាក់

បានផុស

នៅ

រដ្ឋអាជ្ញានៅក្នុងប្រទេសតួកគីបានចោទប្រកាន់មន្ត្រីសាធារណៈចំនួន១៣នាក់ជុំវិញអគ្គីភ័យដែលបានសម្លាប់មនុស្ស២៩ នាក់នៅក្លឹបរាត្រីដែលកំពុងជួសជុលនៅរដ្ឋធានី​ អ៊ីស្តង់ប៊ុលកាលពីខែមេសា។ នេះយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន Anadolu របស់​​ប្រទេសតួកគី បានរាយការណ៍​ថា ជនជាប់ចោទដែលរាប់បញ្ចូលទាំងមន្ត្រីបច្ចុប្បន្ន និង​អតីតពីសាលាក្រុង Besiktas និងមន្ត្រី​នៃ​អង្គភាព​ពន្លត់អគ្គីភ័យ ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់​១៧ ឆ្នាំ ពីបទរំលោភបំពានច្បាប់ និងបណ្តាលឱ្យមានមនុស្សស្លាប់ដោយសារការធ្វេសប្រហែស។

ការចោទប្រកាន់ដែលរៀបចំឡើងដោយការិយាល័យអគ្គរដ្ឋ​អាជ្ញាក្រុងអ៊ីស្តង់ប៊ុល បានកំណត់ភាពមិនស្របគ្នាក្នុងការត្រួតពិនិត្យសុវត្ថិភាព និងអាជ្ញាប័ណ្ណប្រតិបត្តិការដែលផ្តល់ដល់ការគ្រប់គ្រងរបស់ក្លឹបរាត្រីចាប់តាំងពីឆ្នាំ២០០៦។ លើសពីនេះតុលាការ​ឧក្រិដ្ឋកម្ម​​ជាន់ខ្ពស់​​អ៊ីស្តង់ប៊ុល (Istanbul 33rd High Criminal Court) រួមបញ្ចូលគ្នានូវសំណុំរឿងនេះជាមួយនឹងការកាត់ទោសជនជាប់ចោទប្រាំបួននាក់ផ្សេងទៀត រួមទាំងម្ចាស់អាជីវកម្មផងដែរ ដែលពីមុនត្រូវបានចោទប្រកាន់ពីបទល្មើសស្រដៀងគ្នានេះ។

គួរបញ្ជាក់ថា ហេតុការណ៍អគ្គិសភ័យនេះបានកើតឡើងកាលពីខែមេសាបានសម្លាប់កម្មករដែលជាប់គាំង និងនិយោជិតនៅខាងក្នុងក្លឹបរាត្រី Masquerade ខណៈពេលដែលវាត្រូវបានបិទសម្រាប់ការជួសជុល។ កន្លែង​នេះ​មាន​ទីតាំង​នៅ​ជាន់​ផ្ទាល់​ដី និង​ជាន់​ក្រោម​នៃ​អគារ​លំនៅឋាន​កម្ពស់ ១៦ ជាន់​ក្នុង​សង្កាត់ Besiktas ​នៃ​ទីក្រុង Istanbul។ ហេតុការណ៍នេះបានបណ្ដាលឲ្យមានមនុស្សស្លាប់២៩នាក់និង របួសរាប់សិបនាក់៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សន្តិសុខសង្គម១៦ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋាភិបាលរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន”

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានជាតិ២០ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ​២០២៤

Sokha Hotels

ព័ត៌មានពេញនិយម