Connect with us

ព័ត៌មានជាតិ

កសិករ​ជនជាតិ​ភាគតិចបង្ហើបពូជមាន់មានតម្រូវការ​ខ្ពស់​ ហាង​ឆេង​​​មួយគីឡូលក់​​បានពី ១៧ ០០០ រៀល ទៅ ២០ ០០០ រៀល

បានផុស

នៅ

កសិករ​ចិញ្ចឹម​មាន់​នៅ​ភូមិ​ពូ​ព្រុំ សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី លោក មាស ឌី បាន​បង្ហើប​ប្រាប់​ថា ​​​ក្នុង​ខេត្ត​មណ្ឌលគិរី​ ពូជ​មាន់​ចែ​ជាពូជមាន់ចិញ្ចឹម​ដែល​មាន​ហាង​ឆេង​ល្អ មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារជាង​ប្រភេទ​ពូជ​មាន់​គោក​​មាន់ ៣ សាសន៍ (ឬមាន់​សាច់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយបាន​​ផ្លាស់ប្ដូរ​ការ​ចិញ្ចឹមតាម​​បែប​ប្រពៃណី កសិករ​រូប​នេះ​បាន​ទទួល​បច្ចេកទេស​បន្ថែម​ពី​ការ​ចិញ្ចឹម​មាន់​ពី​គម្រោង​រេដបូក​កែវសីមា តាំង​ពី​ការ​ជ្រើសរើស​ពូជ និង​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ដែល​ធ្វើ​ឲ្យ​មាន់​មាន​សុខភាព​ល្អ​ធន់​ជំងឺ។

លោក មាស ឌី បាន​ជ្រើសរើសការ​​ចិញ្ចឹម​ពូជ​មាន់​ចែ​ជាង​ពូជ​មាន់ ៣ សាសន៍ (មាន់​សាច់) ដោយ​​អះអាង​ថា ពូជ​មាន់ចែ​មានការ​ពេញ​និយមច្រើន ហើយ​​​រសជាតិ​ត្រូវ​ចិត្ត​អ្នក​ទទួល​ទាន។

លោក មាស ឌី បាន​បញ្ជាក់បន្ថែម​ថា ខណៈ​ពូជមាន់​ចែ​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​ ប៉ុន្តែ​តម្លៃ​អាច​ប្រែប្រួល​តាម​ហាង​ឆេង​ជាក់ស្ដែង ​ដោយ​មួយ​គីឡូក្រាម​បច្ចុប្បន្ន​លក់​​បានពី ១៧ ០០០ រៀល ទៅ ២០ ០០០ រៀល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម