ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃ កំពុងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់
សារព័ត៌មាន Bangkok Post បានចុះផ្សាយកាលពីថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៤ថា ស្ថានភាពគ្រោះទឹកជំនន់នៅ ឈៀងម៉ៃ មិនទាន់ធូរស្រាលទេ ខណៈកម្ពស់ទឹកទន្លេ Ping នៅតែបន្តហក់ឡើង បង្ខំឲ្យពលរដ្ឋជាច្រើននាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

យោងតាមការិយាល័យទំនាក់ទំនងសាធារណខេត្ត, គិតត្រឹមរាត្រីថ្ងៃពុធ កម្ពស់ទឹកទន្លេបានឡើងដល់ ៤.៧៥ម៉ែត្រ ដោយជន់លិចស្រុក Muang និង Chiang Dao រំខានដល់ការធ្វើដំណើរនិងជីវិតរស់នៅរបស់ប្រជាជន។
ដោយសារតែកម្ពស់ទឹកហក់ឡើងបែបនេះហើយ ទើបធ្វើឲ្យគេព្យាករថា ទឹកទន្លេមួយទៀតគឺ Mae Ngat ក៏ឡើងផុតច្រាំងដែរ ហើយបង្កការជន់លិចសហគមន៍នៅតាមដងទន្លេចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរខេត្តបានដាក់ពង្រាយម៉ាស៊ីនបូមទឹក ដើម្បីជួយបូមទឹកនៅតាមទីតាំងមួយចំនួន ហើយក៏បញ្ជូនមន្ត្រីឲ្យប្រចាំការជួយសង្គ្រោះពលរដ្ឋផងដែរ។
លើសពីនេះ ខេត្តបានចេញការព្រមានឲ្យពលរដ្ឋនៅភាគខាងជើង ត្រូវត្រៀមខ្លួនប្រឈមមុខជាមួយជំនន់ទឹកភ្លៀង ព្រោះ ភ្លៀងតែងតែធ្លាក់ខ្លាំងនៅពេលយប់។

អ្វីដែលគេកំពុងបារម្ភគឺថា អាងស្តុកទឹក Mae Ngat Somboon Chon កំពុងស្តុកទឹកលើកម្រិតទៅហើយពោលគឺឈានដល់ ២៧៧លានម៉ែត្រគូប ហើយប្រសិនបើស្ថានភាពមិនធូរស្រាលទេនោះ អាងនេះនឹងបើករំដោះទឹក ធ្វើឲ្យប៉ះពាល់ខ្លាំងដល់តំបន់នៅខ្សែទឹកខាងក្រោម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?