ព័ត៌មានជាតិ
កម្ពុជា គាំទ្រ ការបង្កើតឯកសារលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន
កម្ពុជាបានបង្ហាញពីការគាំទ្រចំពោះ ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់ប្រទេសឡាវ លេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ ផ្តល់ធាតុចូល និងបង្កើតឯកសារលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីជាប្រយោជន៍ដល់សហគមន៍អាស៊ានទាំងមូល និងសម្រាប់ដាក់ជូនមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។
ការគាំទ្រនេះ ធ្វើឡើងក្នុងឱកាស បណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួម កិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៧ (37th SOCA Meeting) រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទំាង១០ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃប្រទេសទីម័រខាងកើតក្នុងនាមជាប្រទេសសង្កេតការណ៍អាស៊ាន និងមន្ត្រីតំណាងសហគមន៍សង្គម-វប្បធម៌ប្រចាំអាស៊ាន។
កម្ពុជាក៏បានសង្កត់ធ្ងន់លើ ផែនការចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ដែលជំរុញឱ្យមានការពង្រឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ, ការផ្តល់សិទ្ធិអំណាចនិងការពង្រឹងស្ថាប័ន, ការពង្រឹងការបន្សាំខ្លួនទៅនឹងអាកាសធាតុប្រកបដោយនិរន្តរភាព ការថែរក្សាបរិស្ថាន និងការគ្រប់គ្រងធនធាន, ការលើកកម្ពស់ភាពធន់របស់អាស៊ាន និងការត្រៀមលក្ខណៈចំពោះគ្រោះមហន្តរាយផ្សេងៗ, ការពង្រឹងប្រព័ន្ធសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម, ការបណ្តុះតម្លៃវប្បធម៌ ការបង្កើតថ្មី និងសហគ្រិនភាពក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងមូល។
កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗចំនួន៤ រួមមាន៖ ១. ការងារពាក់ព័ន្ធដែលបានសម្រេចក្នុងកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៦ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមានការអភិវឌ្ឍផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ាន លទ្ធផលកិច្ចប្រជុំក្រុមការងារស្តីពីវប្បធម៌នៃការការពារលើកទី៧ ស្ថានភាពនៃការអនុវត្តផែនការចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ក្របខណ្ឌសេដ្ឋកិច្ចវិលជុំរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន យុទ្ធសាស្ត្ររួមស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤, ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត ផែនការមេឆ្នាំ២០២៥ របស់អាស៊ាន ស្តីពី ការពង្រឹងសិទ្ធមនុស្ស និងជនមានពិការភាព កម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍមាតិកាសហគមន៍សង្គម-វប្បធម៌អាស៊ាន ទស្សនវិស័យអភិវឌ្ឍន៍អាស៊ាន, សេចក្តីប្រកាស Bandar Seri Begawan ស្តីពី ការអនុវត្តប្រកបដោយយុទ្ធសាស្ត្រនិងជាសកលរបស់អាស៊ានដើម្បីភ្ជាប់ការឆ្លើយតបអាស៊ានទៅនឹងគ្រោះអាសន្ននិងគ្រោះមហន្តរាយ, សៀវភៅយុទ្ធសាស្រ្តអាស៊ាន មន្ត្រីតំណាងសហគមន៍សង្គម-វប្បធម៌ប្រចាំអាស៊ាន, បច្ចុប្បន្នភាព នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន និងការអភិវឌ្ឍផែនការមេ ស្តីពី ការទំនាក់ទំនង របស់អាស៊ានដំណាក់ទី៣។
២. បច្ចុប្បន្នភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលើភាពជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៤ ឯកសារលទ្ធផលសម្រាប់ការគត់សម្គាល់ និងអនុម័តរបស់មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងបញ្ហាឆ្លងសសរស្តម្ភ។ ៣. កិច្ចដំណើការរៀបចំសម្រាប់កិច្ចប្រជុំប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣២ និង ៤. ពេលវេលា និងកាលបរិច្ឆេទកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់