Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការដំឡើងប្រាក់ឈ្នួលថ្មី ២០៨ ដុល្លារ នឹងជួយ​លើកកម្ពស់ជីវភាពរស់នៅ និងសុខភាពកម្មករកាន់តែប្រសើរ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​ចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ សម្រាប់​ឆ្នាំ ២០២៥ នឹង​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ និង​សុខភាព​របស់​កម្មករ-និយោជិត​បាន​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កញ្ញា នេះ​ថា «ការ​ដំឡើង​ប្រាក់​ឈ្នួល ២០៨ សម្រាប់​បងប្អូន​កម្មករ-និយោជិត ២០២៥ គឺជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​ប្រាក់​ចំណូល​របស់​កម្មករ-និយោជិត សម្រាប់​ចិញ្ចឹម​ក្រុម​គ្រួសារ​បាន​ល្អ​ប្រសើរ​ជាង​មុន បើ​បូក​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត​»។

លោក​បាន​បន្ត​ទៀត​ថា ជាង​នេះ​ទៀត កម្មករ-និយោជិត ទទួល​បាន​ការ​ថែទាំ​សុខភាព​តាមរយៈ ប​.​ស​.​ស ដែល​និយោជក​ជា​អ្នក​បង់​ជូន​កម្មករ។ ដូចនេះ​ការ​រួមចំណែក​ទាំង​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី ទាំង​គោលការណ៍ ប​.​ស​.​ស គឺជា​ការ​លើក​កម្ពស់​សុខភាព​កម្មករ-និយោជិត និង​បាន​កាត់បន្ថយ​ការ​ចំណាយ​របស់​កម្មករ-និយោជិត​បាន​ច្រើន ធ្វើ​ឱ្យ​ពួកគាត់​មាន​កម្លាំងចិត្ត និង​កម្លាំងកាយ​ ក្នុង​ការ​បំពេញ​ការងារ​ជូន​និយោជក ​ដើម្បី​បង្កើន​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​កាន់តែ​កើន​ឡើង​សម្រាប់​ការ​នាំចេញ​ដែល​នឹង​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ គឺ ២០៨ ដុល្លារ ក្នុង​មួយ​ខែ កើន​ឡើង ៤ ដុល្លារ ក្នុង​នោះ​ត្រីភាគី​ដែល​មាន​ភាគី​សហជីព ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល បាន​ឯកភាព​ដំឡើង ២ ដុល្លារ និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម ២ ដុល្លារ ពី​លើ​ប្រាក់ឈ្នួល​បច្ចុប្បន្ន ២០៤ ដុល្លារ ក្នុង ១ ខែ ខណៈ​ក្នុង​ឆ្នាំ ២០២៤ នេះ ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​មិន​មាន​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ទេ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មិន​ទាន់​ល្អ​ប្រសើរ ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក នៃ​ប្រទេស​មួយ​ចំនួន មិន​ត្រឹមតែ​មិន​កើន​ទេ គឺ​ថែម​ទាំង​ថយ​ទាប​ជាង​ចុង​ឆ្នាំ ២០២៣ ទៅវិញ ដោយសារ​តែ​ការ​ប្រែប្រួល នៃ​អត្រា​ប្ដូរ​ប្រាក់ នៃ​ប្រទេស​ទាំងនោះ។

ការ​ដំឡើង​ប្រាក់ឈ្នួល​បន្ថែម ៤ ដុល្លារ ស្មើនឹង ២០៨ ដុល្លារ ដែល​នឹង​អនុវត្ត​នៅ​ខែ​មករា ឆ្នាំ ២០២៥ ខាងមុខនេះ ប្រសិន​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាច​ទទួល​បាន​ប្រាក់​ឈ្នួល ចន្លោះ​ពី ២២៥ ទៅ ២៣៦ ដុល្លារ ដោយ​មិន​ទាន់​ពី​គិត​ពី​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​ទទួល​បាន​ពី ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

អ្នកនាំពាក្យ ៖ ការដំឡើងប្រាក់ឈ្នួលថ្មី ២០៨ ដុល្លារ នឹងជួយ​លើកកម្ពស់ជីវភាពរស់នៅ និងសុខភាពកម្មករកាន់តែប្រសើរ

ជីវិតកម្សាន្ដ១០ នាទី មុន

ម៉េង កែវពេជ្ជតា ថា អ្នកគាំទ្រ ចង់ឲ្យធ្វើ Solo Concert ជាលើកទី ៣

ព័ត៌មានជាតិ១៣ នាទី មុន

ស្ពានឆ្លងទន្លេទៅអរិយក្សត្រ ឈាន​ចុះ​ហត្ថលេខា​សិក្សាលម្អិតបច្ចេកទេសដំណើរការ​សាងសង់

សេដ្ឋកិច្ច១៥ នាទី មុន

ក្រុមហ៊ុនចិនចាប់អារម្មណ៍សិក្សាលទ្ធភាពបង្កើតរោងចក្រ កែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីនាំចេញ

ជីវិតកម្សាន្ដ១៦ នាទី មុន

អតីតតារាកំប្លែង នាយគ្រោង វ័យកាន់តែចាស់ ថែមទាំងមានជំងឺប្រចាំកាយច្រើនមុខ កំពុងរស់ខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម