Connect with us

ព័ត៌មានអន្ដរជាតិ

​សមាជិក​សភា​អាមេរិក​ទាមទារ​ដក​ទូត​អ៊ុយក្រែន​ ក្រោយរៀប​ដំណើរ​​លោក​ហ្សេលេនស្គី​​មើល​រោង​ចក្រ​ផលិត​​អាវុធ​​អាមេរិក​

បានផុស

នៅ

​សមាជិក​​សភា​​សហរដ្ឋ​អាមេរិក​មក​ពីគណបក្ស​សាធារណរដ្ឋតំណាង​​រដ្ឋ​ Louisiana​ លោក Mike Johnson កាលពីថ្ងៃពុធបាន​​ចេញ​លិខិត​​​ទាមទារ​​ឲ្យ​​ប្រធានាធីបតី​អ៊ុយក្រែន​ លោក វ៉ុលឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ​បណ្តេញ​​​​​​​​ឯកអគ្គរដ្ឋ​ទូ​​ត​អ៊ុយក្រែន​ប្រចាំ​​សហរដ្ឋអាមេរិក​ គឺ​លោកស្រី Oksana Markarova ដោយ​​ចោទ​ប្រកាន់ឯកអគ្គរដ្ឋទូតរូប​នេះ​ថា «បាន​ជ្រៀតជ្រែកការបោះឆ្នោត»​​នៅ​សហរដ្ឋ​អាមេរិក។

សមាជិក​​សភា​​សហរដ្ឋ​អាមេរិក​មក​ពីគណបក្ស​សាធារណរដ្ឋ តំណាង​​រដ្ឋ​ Louisiana​ លោក Mike Johnson​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​អ៊ុយក្រែន ​លោក Johnson បានសរសេរ​ថា ការសម្រេច​​របស់លោកស្រី Markarova ក្នុងការរៀបចំដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​​​អ៊ុយក្រែន​ទៅ​​កាន់រោងចក្រផលិតគ្រាប់រំសេវ​ក្នុង​មូល​ដ្ឋាន​នៃរដ្ឋ Pennsylvania ជាមួយអភិបាលរដ្ឋ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក Josh Shapiro គឺ «ច្បាស់ជាព្រឹត្តិការណ៍យុទ្ធនាការបក្សនិយម» មានន័យថា ផ្តល់ផលប្រយោជន៍ដល់អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ដែល​ជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។

លោកស្រី Oksana Markarova ឯកអគ្គរដ្ឋទូតអ៊ុយក្រែន​ប្រចាំសហរដ្ឋអាមេរិក។ washingtontimes

សមាជិក​សភា​មក​ពី​រដ្ឋ​ Louisiana​ លោក Johnson ​​​​បច្ចុប្បន្ន​​​​តំណាង​​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ដែល​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អូក​ល្អើន​ស្រាប់​ជា​មួយ​​ប្រធានាធិបតី​​អ៊ុយក្រែន​ បានសរសេរថា «ចលនា​នយោបាយដែលគិតខ្លី និងដោយចេតនានេះបានធ្វើឱ្យពួកសាធារណរដ្ឋបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់ឯកអគ្គរដ្ឋទូត Markarova ក្នុងការបម្រើការទូតដោយស្មើភាព និងប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសនេះ»​។

​លោក​ បាន​​បន្ថែម​​ក្នុងលិខិត​នោះ​ថា​៖​«នាងគួរតែត្រូវដកចេញពីមុខតំណែងជាបន្ទាន់»​។

ការទាមទាររបស់គាត់បានកើតឡើងបន្ទាប់ពីគណៈកម្មាធិការត្រួតពិនិត្យ និងគណនេយ្យភាពរបស់សភាបានបើកការស៊ើបអង្កេតលើការប្រើប្រាស់ប្រាក់របស់អ្នកជាប់ពន្ធរបស់រដ្ឋបាល​ប្រធានាធិបតី​​ ចូ បៃ​ដិន ដើម្បី​ចំណាយ​លើ​ការ​ធ្វើ់​ដំណើរ​របស់​ លោក ហេ្សលេនស្គី ទៅកាន់រដ្ឋ​​​​​​ដែល​គណបក្ស​ទាំង​ពីរ​​​​មាន​ការ​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា (swing state)។

ប្រធានាធិបតី​អ៊ុយក្រែន​ជួប​តំណាង​បក្ស​ទាំងពីរ​នៅ​អាមេរិក។ FB

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កំពុងស្ថិត​នៅ​​​ក្នុង​សហរដ្ឋអាមេរិក​នៅឡើយ​សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ។ ក្នុងដំណើរ​របស់​ប្រធានាធិបតី​​​អ៊ុយក្រែន​​ដែល​​កំពុង​ប្រយុទ្ធ​ក្នុងសង្គ្រាម​ជាមួយ​​ប្រទេសរុស្ស៊ី ក៏​​មាន​ផែន​ការ​ជួបជាមួយប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន និង​អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ដែល​ជាបេក្ខភាព​ប្រធានាធិបតី​​នៅ​អាណត្តិបន្ទាប់​មក​ពីគណបក្ស​​ប្រជាធិបតេយ្យ​ផង​ដែរ​។

ប្រទេស​អ៊ុយក្រែន​កំពុង​ស្វែង​រក​ការ​ធានា​ជាចាំបាច់បំផុត​​ពី​​សហរដ្ឋ​​អាមេរិកទោះស្ថិតក្រោម​រដ្ឋាភិបាល​​នៃ​គណបក្ស​ប្រជាធិបតេយ្យឬ​គណបក្ស​សាធារណរដ្ឋ​ដើម្បី​អាចឱ្យ​ខ្លួន​មាន​​​អាវុធ​និង​មូលធន​ហិរញ្ញវត្ថុ​​ធ្វើសង្គ្រាម​​តទល់​ជាមួយ​រុស្ស៊ី​។ ក្នុងដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​លើក​នេះអ៊ុយក្រែន​ក៏បង្ហាញ​ពីផែនការ​ជ័យជម្នះ​ ដែល​​​ការ​ធានា​របស់​អាមេរិក ពិត​ជាសំខាន់​បំផុត៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម