ព័ត៌មានអន្ដរជាតិ
ជប៉ុន បញ្ជូននាវាចម្បាំងទៅច្រកសមុទ្រតៃវ៉ាន់ ដើម្បីកុំឲ្យចិនបានដៃខ្លាំងពេក
ប្រទេសជប៉ុន បានបញ្ជូននាវាចម្បាំង១គ្រឿងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងកាលពីថ្ងៃពុធ ដែលប្រៀបបានដូចជាការផ្ញើសារប្រាប់ទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun នៅថ្ងៃទី២៦ខែកញ្ញា។
ចំណាត់ការរបស់រដ្ឋាភិបាលក្រុងតូក្យូ ធ្វើឡើងដើម្បីអះអាងនូវសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន ហើយក៏បានកើតឡើងនៅថ្ងៃតែមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលអន្តរទ្វីបចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
នាវាចម្បាំង Sazanami របស់កងកម្លាំងស្វ័យការពារជប៉ុន បានចាប់ផ្តើមធ្វើដំណើរចេញពីសមុទ្រចិនខាងកើតកាលពីព្រឹកថ្ងៃពុធ ហើយបានចំណាយពេលជាង ១០ម៉ោង ដើម្បីបញ្ចប់ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
ការឆ្លងកាត់នេះត្រូវបានធ្វើឡើងរួមគ្នាជាមួយនឹងនាវាកងទ័ពជើងទឹកមកពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់។
កាលពីសប្តាហ៍មុន នាវាផ្ទុកយន្តហោះចម្បាំង Liaoning របស់ចិន អមដំណើរដោយនាវាពិឃាដ២គ្រឿងផ្សេងទៀត បានធ្វើដំណើរជាលើកដំបូងនៅចន្លោះផ្លូវទឹកកោះជប៉ុនចំនួន២ ដែលស្ថិតនៅជិតកោះតៃវ៉ាន់។
កាសែត Yomiuri Shimbun បានដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនដែលនិយាយថា លោកនាយករដ្ឋមន្ត្រី Fumio Kishida ជាអ្នកបញ្ជាឲ្យនាវាចម្បាំងឆ្លងកាត់ចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយសារលោកមានអារម្មណ៍ថា ការមិនចាត់វិធានការណាមួយ បន្ទាប់ពីការឈ្លានពានរបស់ចិនចូលទៅក្នុងដែនទឹកជប៉ុន អាចជំរុញទឹកចិត្តទីក្រុងប៉េកាំងឲ្យមានការទាមទារកាន់តែច្រើនថែមទៀត។
ចិនបានទាមទារម្តងហើយម្តងទៀតថា ខ្លួននឹងធ្វើឲ្យកោះតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទាល់តែបាន ដែលមេដឹកនាំចិន លោក ស៊ី ជីនពីង អះអាងថាជា «ការបង្រួបបង្រួម» ដែល «ជៀសមិនរួច»។
ទីក្រុងប៉េកាំងដែលមើលឃើញតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ក៏ទាមទារយុត្តាធិការលើដែនទឹកដែលនៅជុំវិញកោះតៃវ៉ាន់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត សមយុទ្ធល្បាតបែបនេះនៅក្នុងច្រកសមុទ្រតៃវ៉ាន់ គឺជារឿងធម្មតា ដោយលើកឡើងពីសេរីភាពនៃការធ្វើនាវាចរណ៍។
កាលពីដើមខែកញ្ញានេះ នៅពេលដែលអាល្លឺម៉ង់បានបញ្ជូននាវាចម្បាំង២គ្រឿងរបស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទីក្រុងប៉េកាំងបានធ្វើការព្រមានទីក្រុងប៊ែរឡាំង ហើយចោទប្រកាន់ថា សកម្មភាពនេះមានគ្រោះថ្នាក់ដល់សន្តិសុខនៅក្នុងតំបន់៕
ដោយ៖ ឈាង
ចុចអាន៖ កម្រណាស់! ចិនបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចូលមហាសមុទ្រប៉ាស៊ីហ្វិក
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ចរាចរណ៍១០ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)