Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ៖ ទោះយោធិនចូលនិវត្តន៍ ក៏នៅតែមានភាពអង់អាច និងគំរូវីរភាព

បានផុស

នៅ

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង លើក​ឡើង​ថា ទោះបីជា​យោធិន​ចូលនិវត្តន៍ ក៏​ពួកគាត់​នៅតែ​មាន​ភាព​អង់អាច និង​គំរូ​វីរភាព​ដល់​អ្នក​បន្តវេន​ជំនាន់​ក្រោយ ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ឧត្ដមសេនីយ៍​ត្រី តាំង ឈុនស្រេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ​ជូន​គ្រឿង​ឥស្សរិយយស​ដល់​យោធិន​ចូលនិវត្តន៍ នៃ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ចំនួន ៨ រូប។

នៅ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ លោក តាំង ឈុនស្រេង បាន​លើក​សរសើរ​ពលីកម្ម​គ្រប់​បែប​យ៉ាង​ជូន​ជាតិ​មាតុភូមិ​កន្លងមក​របស់​យោធិន​ដែល​បាន​ដល់​អាយុ​ចូលនិវត្តន៍ នៅ​ថ្ងៃនេះ ទោះបីជា​យោធិន​ចូល​និវត្ត​ហើយ​ក៏​ដោយ សម្រាប់​រូបលោក​ដែល​ធ្លាប់​រួម​ការងារ​ជាមួយគ្នា លោក​នៅតែ​មាន​មនោសញ្ចេតនា ដូចជា​សាច់ញាតិ​បងប្អូន​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា គ្រប់​កាលៈទេសៈ។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បន្ថែម​ថា យោធិន​ចូលនិវត្តន៍ ក៏​ត្រូវ​ជួយ​សហការ​រក្សា​សន្តិសុខ​សុវត្ថិភាព​មូលដ្ឋាន​ខ្លួន​រស់នៅ និង​ត្រូវ​ចេះ​ជួយ​សង្កេត​ហេតុការណ៍ ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រប់​ប្រភេទ​ដល់​សមត្ថកិច្ច ដើម្បី​បង្ការ​ទប់ស្កាត់​គ្រប់​បទល្មើស និង​បង្ក្រាប​បាន​ទាន់​ពេល​វេលា។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​មេបញ្ជាការ ជំរុញ​ដល់​នាយទាហាន​ដែល​ចូលនិវត្តន៍​ទាំង ៨ នាក់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​រឹងមាំ​ល្អ ប្រសិនបើ​មាន​កាយសម្បទា​មាំមួន ក៏​សូម​ចូលរួម​ចែករំលែក​បទ​ពិសោធ​ការងារ​ដល់​យោធា​បន្តវេន​ជំនាន់​ក្រោយ។

ម្យ៉ាងទៀត ក្នុងនាម​លោក​ជា​មេបញ្ជាការ គឺ​លោក​គាំទ្រ​ពេញទំហឹង​រាល់​តម្រូវការ​នានា​របស់​យោធិន​ដែល​ចូលនិវត្តន៍​ចំពោះ​ការ​កង្វះខាត ដោយ​មិន​ដាក់​យោធិន​ទាំងនោះ​មាន​ភាព​ឯកោ​នោះ​ទេ។ នៅ​ពេល​យោធិន​ទទួល​មរណៈភាព នឹង​ទទួល​បាន​ប្រាក់​មូលនិធិ​ឧបត្ថម្ភ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ទៀត។ ចំណែក​ឯ​កងទ័ព​ជំនាន់​ក្រោយ លោក​ស្នើ​ឲ្យ​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ គោរព​បទបញ្ជា​វិន័យ ថែរក្សា​សុខភាព ហើយ​ត្រៀម​បទបញ្ជា​នានា​ពី​ថ្នាក់ដឹកនាំ​ចេញ​ប្រតិបត្តិការ​អន្តរាគមន៍​ទាន់​ហេតុការណ៍៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច៥ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១២ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

Sokha Hotels

ព័ត៌មានពេញនិយម