ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន កំពុងស្វះស្វែងធ្វើយ៉ាងណាឲ្យបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរត្រឹមឆ្នាំ២០៣២
រដ្ឋាភិបាលក្រុងម៉ានីល មានបំណងចង់បង្កើតរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅត្រឹមឆ្នាំ២០៣២ខាងមុខ ដែលជាការចូលរួមជាមួយប្រជាជាតិអាស៊ីផ្សេងៗទៀត ក្នុងការងាកទៅរកប្រភពថាមពលគ្មានការបំភាយឧស្ម័នសម្រាប់តម្រូវការអគ្គិសនីដែលកំពុងកើនឡើង។
នាយកដ្ឋានថាមពលហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី២៥ខែកញ្ញាថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ច្បាប់ដែលផ្តោតលើសុវត្ថិភាពនុយក្លេអ៊ែរ ហើយធានាថា ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ធ្វើឡើងដើម្បីការពារសុខភាពសាធារណៈ បរិស្ថាន និងសន្តិសុខជាតិ។
ហ្វីលីពីន ក៏នឹងបង្កើតអាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរឯករាជ្យមួយ ដើម្បីត្រួតពិនិត្យការអភិវឌ្ឍកម្មវិធីថាមពលនុយក្លេអ៊ែរនេះផងដែរ។
លោកស្រី Sharon Garin អនុរដ្ឋលេខាធិការនៃនាយកដ្ឋានថាមពល បាននិយាយថា ប្រទេសហ្វីលីពីននឹងព្យាយាមបង្កើតថាមពលនុយក្លេអ៊ែរសម្រាប់ដំណើរការពាណិជ្ជកម្មក្នុងទំហំយ៉ាងហោចណាស់ ១២០០មេហ្គាវ៉ាត់នៅឆ្នាំ២០៣២ ដែលនឹងកើនឡើងដល់ ៤៨០០មេហ្គាវ៉ាត់នៅឆ្នាំ២០៥០។ យោងតាមទិន្នន័យរបស់អង្គការស្រាវជ្រាវ BloombergNEF សមត្ថភាពថាមពលអគ្គិសនីសរុបរបស់ប្រទេសហ្វីលីពីនមានទំហំប្រហែល ២៨ ៤០០មេហ្គាវ៉ាត់កាលពីចុងឆ្នាំ២០២២។
ថាមពលនុយក្លេអ៊ែរ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងនៅលើសកលលោក ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ វៀតណាម និងឥណ្ឌូណេស៊ីក៏កំពុងពិចារណាលើដំណើរការថាមពលនុយក្លេអ៊ែរនេះផងដែរ៕
ដោយ៖ ឈាង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់