Connect with us

ជីវិតកម្សាន្ដ

Min Hee Jin ចោទ HYBE ថា ឲ្យលុយបំបិទមាត់នាងចាកចេញពីក្រុមហ៊ុន

បានផុស

នៅ

នៅថ្ងៃទី ២៦ ខែកញ្ញា  ប្រព័ន្ធផ្សព្វផ្សាយ JoongAng Ilbo បានចេញផ្សាយបទសម្ភាសន៍ផ្តាច់មុខជាមួយ Min Hee Jin អតីតនាយកប្រតិបត្តិនៃ ADOR។​ នៅក្នុងបទសម្ភាសន៍ Min Hee Jin បានអះអាងថា «​បន្ទាប់ពីតុលាការបានអនុម័តសំណើសុំដីកាហាមឃាត់របស់ខ្ញុំក្នុងការរារាំងការបណ្តេញចេញរបស់ខ្ញុំនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវិសាមញ្ញក្នុងខែឧសភា HYBE បានផ្តល់ប្រាក់ឲ្យខ្ញុំដើម្បីចាកចេញពីក្រុមហ៊ុន».

Min Hee Jin ក៏បានបន្ថែមថា ស្នូលនៃជម្លោះនេះមិនមានជាប់ទាក់ទងនឹងអ្វីធំដុំនោះទេ ដូចជាការរីកចំរើនរបស់ក្រុមហ៊ុន ឬការកែលម្អប្រព័ន្ធដែលមានស្រាប់។ វាគ្មានអ្វីក្រៅពីការអនុវត្តជាសាធារណៈដែលបញ្ជាដោយប្រធានក្រុមហ៊ុនមេដែល មាន​អារម្មណ៍​អាក់​អន់​ចិត្ត​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ។

មិនត្រឹមតែប៉ុណ្ណឹងទេ Min Hee Jin ថែមទាំងបញ្ចាក់ទៀតថា ​​HYBE បានព្យាយាមបន្ថែមទៀតដើម្បី បំភ្លៃការពិតអំពីភាពជោគជ័យរបស់ NewJeans នៅក្នុងប្រទេសជប៉ុន ហើយបានផ្ញើអត្ថបទបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង​ទៅកាន់អ្នកសារព័ត៌មានក្រៅប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ មិននៅស្ងៀមឡើយ ជាការឆ្លើយតបទៅនឹងការអះអាងរបស់ Min Hee Jin នៅក្នុងបទសម្ភាសន៍ JoongAng Ilbo ក្រុមហ៊ុន HYBE បាននិយាយឡើងជាមួយនឹងការបដិសេធដូចខាងក្រោម។

HYBE មិនដែលផ្តល់លុយឲ្យ Min Hee Jin ដើម្បីចាកចេញពីក្រុមហ៊ុនទេ។

 សវនកម្មផ្ទៃក្នុងត្រូវបានចាប់ផ្តើមដោយផ្អែកលើភស្តុតាងដែលអាចទុកចិត្តបាន ហើយមិនត្រូវបាន បញ្ជាដោយខុសច្បាប់ ដូចដែល Min Hee Jin អះអាងនោះទេ។

Min Hee Jin និង ADOR បានអនុវត្តសេរីភាពកាន់តែច្រើនពីការជ្រៀតជ្រែករបស់ HYBE ហើយទទួលបានមូលនិធិ ការគាំទ្រ ការព្យាបាលប្រកបដោយគុណភាព និងជំនួយផ្សព្វផ្សាយច្រើនជាងស្លាកសញ្ញារងផ្សេងទៀត។ ម្យ៉ាងវិញទៀត HYBE ក៏មិនបាន បំពានលើការសន្យារបស់ខ្លួនក្នុងការមិនជ្រៀតជ្រែកក្នុងស្លាករបស់ Min Hee Jin ដូចដែលមនាងបានអះអាងនោះទេ។

 HYBE មិនដែលផ្ញើអត្ថបទទៅអ្នកកាសែតក្រៅប្រទេស ដែលបង្កាច់បង្ខូច Min Hee Jin ថែមទៀត។

 ទាក់ទងនឹងអត្ថបទកែតម្រូវលើការលក់អាល់ប៊ុមរបស់ NewJeans HYBE គ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថា វិញ្ញាបនប័ត្រដែលផ្តល់រង្វាន់ដោយសមាគមឧស្សាហកម្មថតសម្លេងរបស់ប្រទេសជប៉ុន គឺផ្អែកលើចំនួនអាល់ប៊ុមដែលបានដឹកជញ្ជូន មិនមែនចំនួនអាល់ប៊ុមដែលបានលក់នោះទេ៕

សូមរម្លឹកដែរថា ជម្លោះរវាងផលិតកម្មពីរនេះបានចាប់ផ្តើមនៅពេលដែល HYBE បានធ្វើសវនកម្មផ្ទៃក្នុងប្រឆាំងនឹង Min Hee Jin និងនាយកប្រតិបត្តិរបស់ ADOR សម្រាប់ការចោទប្រកាន់ថា នាងប៉ុនប៉ងទទួលបានអ្នកវិនិយោគភាគីទីបីដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន។ លើសពីនេះទៅទៀត ជម្លោះរវាងផលិតកម្មទាំងពីរបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងឧស្សាហកម្ម K-pop​ រហូតដល់ថ្នាក់អូសបន្លាយចោតគ្នាទៅមកពាក់ព័ន្ធការលួចចម្លងក្រុមចម្រៀងស្រីថ្មី ILLIT ឬ Belift Lab ហើយមេ ADOR​ បានចោទប្រកាន់ក្រុមនេះថា​ លួចចម្លងគំនិតរបស់ NewJeans ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖HYBE ទិញភាគហ៊ុនអាមេរិកដែលធ្លាប់កាន់រឿងក្ដី Johnny Depp និងអតីភរិយា ចំនួន ២៥ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម