វប្បធម៌ ជំនឿ
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មាននៅគ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?
ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១ រោច ដល់ ១៤ រោច ខែភទ្របទ ពុទ្ធសាសនិកក្នុងប្រទេសកម្ពុជា តែងនាំគ្នាប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ រហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺជាថ្ងៃ ភ្ជុំបិណ្ឌ មិនដែលខាន ដើម្បីឧទ្ទិសកុសល ទៅដល់ញាតិមិត្តដែលបានចែកឋានទៅ ក្រែងកាលនៅរស់បានប្រព្រឹត្តិបាបដែលត្រូវរងកម្មក្លាយជាប្រេត។ តើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មាននៅគ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?
ព្រះភិក្ខុ រឹម ឈាវ ស្ថាបនិក និងប្រធានប្រតិបត្តិសមាគមបណ្ណាល័យគំនិត មានថេរដីកាឱ្យ “កម្ពុជាថ្មី” ដឹងថា ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺមានប្រារព្ធតែ ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាប៉ុណ្ណោះ ពោលគឺមិនទូលំទូលាយសម្រាប់ពុទ្ធសាសនិក ឬអ្នកកាន់ព្រះពុទ្ធសាសនានៅតាមបណ្ដាប្រទេសដទៃទេ។
ព្រះភិក្ខុ រឹម ឈាវ មានសង្ឃដីកាបញ្ជាក់ថា ប៉ុន្តែយើងឃើញប្រទេសជិតខាងកម្ពុជាមួយចំនួន ដែលមានប្រជាពលរដ្ឋខ្មែរដើមរស់នៅ ដូចជា ខ្មែរលើនៅថៃ កម្ពុជាក្រោម នៅវៀតណាមសព្វថ្ងៃ ក៏មានការប្រារព្ធពិធីបុណ្យរបៀបដូចភ្ជុំបិណ្ឌកម្ពុជាខ្លះដែរ ដែលការប្រារព្ធនោះអាចទទួលឥទ្ធិពលកិច្ចកម្មវិធី ការរៀបចំទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាកម្ពុជា។ ប្រទេសកាន់ព្រះពុទ្ធសាសនាជិតខាងកម្ពុជាដូចជា ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ក៏រដ្ឋាភិបាលគេមិនមានចែងឱ្យប្រជាជនគេរៀបចំពិធីបុណ្យនេះ ទូលំទូលាយទូទាំងប្រទេសដែរ។
ព្រះភិក្ខុ រឹម ឈាវ មានថេរដីកាបន្ថែមថា សូម្បីប្រទេសឥណ្ឌា ដែលជាប្រភពដើមព្រះពុទ្ធសាសនា ក៏មិនមានរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូចកម្ពុជាដែរ លើកលែងតែករណី ព្រះសង្ឃ ឬពុទ្ធសាសនិកជនជាតិខ្មែរ ដែលទៅគង់ និងរស់នៅប្រទេសឥណ្ឌា គឺដោយសារការរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដោយនាំគ្នាប្រារព្ធរៀបចំធ្វើតែក្នុងចំណោមពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ដូច្នេះទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន