Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តកម្មករប្រើរថយន្តក្រុងជាមធ្យោបាយ​ធ្វើដំណើរទៅស្រុកកំណើត​ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​លើកទឹកចិត្ត​ដល់​កម្មករ-និយោជិត​ប្រើប្រាស់​រថយន្តក្រុង​ជា​មធ្យោបាយ​ក្នុងការ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ជួបជុំ​ក្រុមគ្រួសារ ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ចូល​មកដល់​នៅ​ដើម​សប្ដាហ៍​ក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ២៦ ​កញ្ញា​ នេះ​ថា ​«​ប្រសិនបើ​បងប្អូន​កម្មករ-និយោជិត​ណា​មិនមាន​មធ្យោបាយ​ធ្វើដំណើរ​ទេ ​គួរតែ​ធ្វើដំណើរ​តាម​រថយន្តក្រុង​ដែល​សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​ជូន​ប្រមាណ​ ​៤៩៧ គ្រឿង ​សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ដោយ​ឥតគិតថ្លៃ​ ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​ និង​ពី​តាម​បណ្តា​ខេត្ត​នានា ​ត្រឡប់មក​ភ្នំពេញ​វិញ​ ពេល​ចប់​ពិធីបុណ្យ​ភ្ជុំ​»។

ដើម្បី​សម្រួល​ដល់​ការចំណាយ​ប្រជាពលរដ្ឋ កម្មករ-និយោជិត ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​ត្រៀម​រថយន្តក្រុង​ចំនួន​ ៤៩៧ ​គ្រឿង ដើម្បី​ដឹក​ពួកគាត់​ពី​ភ្នំពេញ ទៅតាម​គោលដៅ​នានា​តាម​បណ្ដា​ខេត្ត។

ការ​ដឹកជញ្ជូន ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា​ ដល់​ថ្ងៃទី៤ ខែតុលា ​ឆ្នាំ២០២៤ ដោយ​មិន​យក​ប្រាក់​សូម្បី​មួយ​រៀល​ពី​ពលរដ្ឋ​ឡើយ។ ក្នុង​នោះ ​សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៦០​ គ្រឿង។ សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត​ត្រលប់​មក​ភ្នំពេញ​វិញ ប្រើប្រាស់​រថយន្ត​ក្រុង​ចំនួន ៣៩៥ គ្រឿង។

ទន្ទឹម​នឹង​នោះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន អ្នកដំណើរ​ទាំងអស់​ មេត្តា​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​កុំ​ដំឡើង​ថ្លៃ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិ​ខ្មែរ ខាងមុខនេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​កម្មករ-និយោជិត​ សូម​ធ្វើដំណើរ​វិលត្រឡប់​ទៅ​លំនៅឋាន​នៅ​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ​ទទួល​បាន​សុខ​សប្បាយរីករាយ​ សុខ​សុវត្ថិភាព បើកបរ​ត្រូវ​ប្រុង​ប្រយ័ត្ន​ កុំ​វ៉ា​ជែង​ កុំ​ល្មើស​ល្បឿន បើកបរ​ដោយ​យោគយល់​គ្នា​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង។

គួរ​បញ្ជាក់​ថា ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ​នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ ​១​ រោច រហូតដល់​ថ្ងៃ​ ១៥ ​រោច ខែ​ភទ្របទ ជា​រៀងរាល់​ឆ្នាំ ហើយ​ពុទ្ធសាសនិក តែង​នាំគ្នា​ទៅ​ធ្វើ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​តាម​ទី​វត្ត​អារាម​នានា​ផង​ដែរ។ តាម​ទំនៀម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ ក្នុងអំឡុងពេល​ ១៥​ ថ្ងៃ នៃ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ គឺ​ត្រូវ​តែ​ទៅ​វត្ត​ឱ្យ​បាន​ម្ដង​យ៉ាងតិច​ក្នុង​ថ្ងៃ​ណាមួយ ​មិន​អាច​ខកខាន​បាន​ឡើយ ពិសេស​ថ្ងៃ ១៥​ រោច ដែល​ជា​ថ្ងៃ​បង្ហើយ ដែល​គេ​ហៅថា “​ភ្ជុំបិណ្ឌ​”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៦ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម