Connect with us

ព័ត៌មានជាតិ

ឥណទានកាបូនកែវសីមា លក់​​បាន​ថវិកា ២ លាន​ដុល្លារ ​ផ្តោត​លើ​សូចនាករចំនួន​ ៣ បែងចែកចំណូល​ជួយ​សហគមន៍

បានផុស

នៅ

គម្រោង​លក់​ឥណទាន​កាបូនកែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ជួយ​អភិវឌ្ឍ​ជីវភាព​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​​ឲ្យកាន់តែ​រីកចម្រើន​ តាម​រយៈ​ការ​ចូលរួម​ថែរក្សា​និង​ការពារ​ធនធាន​ព្រៃឈើ​ ដើម្បី​ជួយ​ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។

គម្រោង​​ឥណទាន​កាបូន​កែវសីមា បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០១៧ គោលដៅ​លើកទឹកចិត្ត​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី ចូលរួម​ថែរក្សា​និង​ការពារ​ធនធាន​ព្រៃឈើ ជា​ថ្នូរ​ក្នុង​ការ​ទទួល​បាន​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន​សម្រាប់​យក​ទៅ​ប្រើប្រាស់និងអភិឌ្ឍក្នុង​មូលដ្ឋាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី ឆាយ គឹមហ៊ាក ប្រធាន​ផ្នែក​សហគមន៍​នៃ​គម្រោង​រេដបូក​កែវសីមា​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​ថ្លែង​ថា ចំណូល​ពី​ការ​លក់​ឥណទាន​កែវសីមា​មក​ដល់​ពេលនេះ​បាន​ចំនួន​ជិត ២ លាន​ដុល្លារ ខណៈ​ថវិកា​ទាំង​នេះ​ត្រូវ​បាន​បែងចែក​ដល់​សហគមន៍​ចំនួន ២០ នៅ​ក្នុង​ដែន​និង​ក្រៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែល​បានចូលរួម​ថែរក្សា​ការពារ​ធនធាន​ព្រៃឈើ។

ខណៈ​​ការ​បែងចែកចំណូល​ពីការលក់ឥណទាន​កាបូន​​​បាន​ដំណើរការ​ចំនួន ៤ លើក​ ដោយ​លើក​ទី ១ និង​លើក​ទី ២ សហគមន៍​ទាំង ២០ ភូមិ​ ទទួល​បាន​ថវិកា​ស្មើៗ​គ្នា​។ ដោយ​ឡែក​​​ដំណាក់​ទី ៣ និង ទី ៤ គម្រោង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហគមន៍​លើការបែងចែក​ថវិកា ​​តាម​រយៈ​ការ​ចូលរួម​ឬ​ការ​ដាក់​ពិន្តុ។

អ្នក​ស្រី​ ឆាយ គឹមហ៊ាក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បើ​សហគមន៍​ណា​ចូលរួមបាន​​សកម្ម ទទួល​បាន​ពិន្ទុ​ច្រើន នឹង​ទទួល​បាន​ថវិកាបាន​​ច្រើន។ ការ​ដាក់​ពិន្ទុ​នេះ​ផ្តោត​លើ​សូចនាករ​ចំនួន ៣ ដែល​​ធំជាង​គេ​គឺ​ពាក់ព័ន្ធ​គម្រប​ព្រៃឈើ»។

គម្រោង​រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជា​កម្មវិធី​ជាតិកាត់បន្ថយ​ការបំភាយឧស័្មនផ្ទះកញ្ចក់ ពីការបាត់បង់និងរេចរឹលព្រៃឈើ។

រេដបូក​មានគោលបំណង​ធំៗ​ពីរគឺ ការពារព្រៃឈើ​ឱ្យបានគង់វង្ស​សម្រាប់​ជាប្រយោជន៍ជាតិ និង​ការ​ចូលរួម​កាត់​បន្ថយការប្រែប្រួល​អាកាសធាតុ​សកល​ ស្រប​តាម​​អនុសញ្ញាក្របខ័ណ្ឌ​សហប្រជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារ​ក្នុងប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើនៅមានមុខងារ​ដ៏សំខាន់​មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះ​កញ្ចក់) ពី​បរិយាកាស ដែលមុខងារនេះ​ដើរតួនាទីសំខាន់ក្នុងការកាត់​បន្ថយឧស័្មនផ្ទះកញ្ចក់​សកល​។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានកំពុង​​ធ្វើ​ការ​សហការជាមួយក្រសួងបរិស្ថាន អនុវត្ត​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​​ផ្ទះ​កញ្ចក់ ដែល​បណ្តាល​មកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

មន្រ្តី​តំណាង​អង្គការ WCS បាន​គូស​បញ្ជាក់​ថា ​សហគមន៍ចំនួន ២០ ភូមិ ​បានទទួល​​មូលធិនិ​ពី​គម្រោង​រេដបូក​កែវសីមា​តាមរយៈយន្តការ «ថវិកា​រេដបូក​សម្រាប់​សហគមន៍» សម្រាប់​បែងចែក​ដល់​ការ​អភិវឌ្ឍ​សហគមន៍តាម​រយៈ​ជម្រើស​អាទិភាព​ដូចជា៖ ប្រព័ន្ធ​ទឹក​ស្អាត អណ្តូង​ស្នប់ គ្លីនិក​ចល័ត ជួសជុល​ផ្លូវ​ក្នុង​ភូមិ សាងសង់​ស្ពាន ដាក់​លូ​កាត់​ផ្លូវ រោង​ប្រជុំ​សហគមន៍ សាងសង់​បង្គន់ ផ្តល់​សម្ភារ​សិក្សា ជួសជុល​សាលារៀន ទុន​ថវិកា​សម្រាប់​ក្រុម​សន្សំ ពូជ​សត្វ គោ​មាន់ ឧបករណ៍ កសិកម្ម មួយ ចំនួន និ​ងអាហារ ពេលព្រឹក​ដល់សិស្ស​ជា​ដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ខេត្តចំនួន៥ កំពុងប្រឈម និងរងផលប៉ះពាល់ដោយសារទឹកជំនន់ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

វៀតណាម​សម្លឹង​ចាប់​ឥណ្ឌា​ជា​ទីផ្សារ​សក្តានុពលសម្រាប់​កសិផលនាំ​ចេញ​

ព័ត៌មានជាតិ១៤ នាទី មុន

ទឹកជំនន់ប៉ះពាល់ខេត្ត ៥ ពលរដ្ឋជាង ៦ ម៉ឺន ៦ ពាន់នាក់ ផ្ទះជាង ៨ ពាន់ ៦ រយខ្នង និងស្រូវជាង ១ ម៉ឺន ៣ ពាន់ហិតា

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ថៃ​​ប្រាប់​ឲ្យ​អ្នក​នៅ​បាងកក និង​ខេត្ត​ចំនួន​១០​ ត្រៀម​ប្រឈម​នឹង​​គ្រោះ​ទឹក​ជំនន់

ព័ត៌មានជាតិ២៤ នាទី មុន

ម្ចាស់ចម្ការម្រេចម្នាក់ បង្ហាញពីបទពិសោធន៍ដាំម្រេចទទួលបានទិន្នផលខ្ពស់

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម