Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក នឹងរៀបចំពិធីមង្គលការគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ១ ០០០គូ យ៉ាងអធិកអធម 

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤, គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាចំនួន១ ០០០គូ នឹងចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំក្នុងទីក្រុងបាងកក ប្រទេសថៃ នាដើមឆ្នាំក្រោយនេះ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដ៏អធិកអធមនេះនឹងធ្វើឡើងនៅថ្ងៃទី២២ខែមករាឆ្នាំ២០២៥ ដែលជាថ្ងៃច្បាប់សមភាពអាពាហ៍ពិពាហ៍ ចូលជាធរមាន ពោលគឺ ១២០ថ្ងៃក្រោយព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន ឡាយព្រះហស្ត។

Waddao Anne Chumaporn ស្ថាបនិកកម្មវិធី Bangkok Pride និងជាអតីតសមាជិកនៃគណៈកម្មាធិការច្បាប់សមភាពអាពាហ៍ពិពាហ៍ បាននិយាយថា «ច្បាប់នេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកភាពស្មើសិទ្ធិគ្នានៅក្នុងប្រទេសថៃ។ ការរៀបចំព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ និងការចុះឈ្មោះសម្រាប់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា បានសម្រេចប្រហែល ៥០% ហើយ ដោយគិតត្រឹមពេលនេះ មានគូស្នេហ៍ចំនួន១៨៣គូ បានចុះឈ្មោះចូលរួម។ យើងសូមលើកទឹកចិត្តដល់សហគមន៍ស្រឡាញ់ភេទដូចគ្នានៅតាមបណ្តាខេត្តនានា ឲ្យរៀបចំពិធីមង្គលការទ្រង់ទ្រាយធំ ដូចយើងធ្វើនៅទីក្រុងបាងកកដែរ»។

(រូបថត៖ Getty)

ពាក់ព័ន្ធព្រឹត្តិការណ៍នេះ, គូស្នេហ៍ដែលអាចចុះឈ្មោះចូលរួមបាន ត្រូវតែមានអាយុ១៨ឆ្នាំឡើង។ យ៉ាងណា សម្រាប់អ្នកដែលមានអាយុក្រោម២០ឆ្នាំ ត្រូវមានការយល់ព្រមពីឪពុកម្តាយជាមុនសិន។

សូមបញ្ជាក់ជាថ្មី ក្រោយព្រះមហាក្សត្រ មហាវិជ្ជរ៉ាឡុងកន ឡាយព្រះហស្ត​, ថៃបាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសនិងដែនដី​ចំនួន៣៧ នៅ​ជុំវិញ​ពិភពលោក​ ដែល​អនុញ្ញាតច្បាប់រៀបអាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា។

ច្បាប់អាពាហ៍ពិពាហ៍ថ្មីនេះ នឹងប្រើពាក្យថា «អព្យាក្រឹតយេនឌ័រ» ជំនួសឲ្យពាក្យថា «បុរស ស្ត្រី ប្តី ប្រពន្ធ» ហើយថែមទាំងផ្តល់សិទ្ធិស្មុំកូននិងផ្តល់កេរមរតកដល់គូស្នេហ៍ភេទដូចគ្នាទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត ថៃ ក្លាយជាប្រទេសអាស៊ីទី២ អនុញ្ញាតច្បាប់ រៀបការភេទដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អំពាវនាវឱ្យយុវជន ចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ ដែលរៀនមិនគិតថ្លៃ បានទាំងប្រាក់ឧបត្ថម្ភ និងចំណេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ៖ផ្អែកលើភាពជោគជ័យកន្លងមក លោក ប្រាក់ សុខុន ពិតជាស័ក្ដិសមនឹងតំណែងរដ្ឋមន្ត្រីការបរទេស

សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋរស់នៅភូមិត្រពាំងរំចេក រអ៊ូរទាំរឿងផ្លូវចូលភូមិទ្រុឌទ្រោមខ្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារសង្ឃឹមថា សាធារណ​រដ្ឋកូរ៉េនឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសេសពលករជំនាញកម្ពុជា

កីឡា១១ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

សន្តិសុខសង្គម១ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម