Connect with us

ព័ត៌មានជាតិ

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

បានផុស

នៅ

អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក អុក សាវុធ បានសម្រេចឱ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេច ឲ្យជនជាប់ចោទឈ្មោះ នាង សំអូន បើករថយន្តក្នុងស្ថានភាពស្រវឹងបុករះស្លាប់៤នាក់ រងរបួស៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវជាប់ពន្ធនាគារចំនួន៥ឆ្នាំ ។  នេះបើយោងតាមសេចក្តីប្តឹងឧទ្ធរណ៍  ចុះថ្ងៃទី២៦ ខែកញ្ញា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចប្ដឹងរបស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កើតឡើងមិនដល់២ម៉ោងផង ក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យប្ដឹងឧទ្ធរណ៍លើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យសាលាឧទ្ធរណ៍ពិនិត្យមើលតើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មានទម្ងន់គ្រប់គ្រាន់ តាមច្បាប់ជាធរមានឬនៅ។

នៅក្នុងសេចក្ដីបណ្ដឹងឧទ្ធរណ៍ លោក អុក សាវុធ បានសម្រេចប្ដឹង៖«ត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចរបស់សាលក្រម ដើម្បីឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចពិចារណា ចំពោះសេចក្តីសម្រេចនេះឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ឲ្យភាគីពាក់ព័ន្ធ»។

សូមរម្លឹកថា នៅថ្ងៃទី២៥ ខែកញ្ញា លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុសស្រី៤នាក់ និងរងរបួស៤នាក់ នៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយបុគ្គលនាង សំអូន បើករថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 គឺស្ថិតក្នុងស្ថានភាពស្រវឹង កំរិតជាតិអាកុល ០.៥៤ មីលីតខ្យល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម