Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តស្វាយរៀងចុះពិនិត្យទីតាំងត្រៀមជាកន្លែងព្យាបាលជំងឺកូវីដ១៩

បានផុស

នៅ

ដោយអនុវត្តតាមអនុសាសន៍​ណែនាំ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ម៉ែន វិបុល អភិបាល​ខេត្ត​ស្វាយរៀង ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ជំនាញ ចុះ​ពិនិ​ត្យ​លក្ខណៈសម្បត្តិ​ទីតាំង​សណ្ឋាគារ​ឯកជនមួយកន្លែងសម្រាប់​ត្រៀម​បម្រុង​ទុកជា​កន្លែង​ព្យា​បាល​ទី​៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីចុះត្រួតពិនិត្យរួច ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែង​ទៀត​នៅ​ស្រុក​ស្វាយទាប ដើម្បី​ផ្គត់ផ្គង់​ជ្រើសរើស​បម្រុង​ទុក​ប្រើប្រាស់​នៅក្នុង​ករណី​ចាំ​វា​បាច់​ណាមួយ ។​

កន្លងមក​រដ្ឋបាលខេត្ត​ស្វាយរៀង​រៀបចំ​ទីតាំង​បម្រុង​ទុក​ព្យាបាល​មាន២​កន្លែង​មាន​

-​ទី​១​មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ​

-​ទី​២​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ។​

ដើម្បី​ទ្រ​សភាពការណ៍​ការ​ក្នុងករណី​មានការ​ផ្ទុះឡើង​នៃ​ជំ​ងឺកូ​វីដ​-១៩ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​បាន​ប្រើប្រាស់​ទីតាំង​មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ សម្រាប់​ព្យាបាល​អ្នកជំងឺ​មាន​កូ​វីត​១៩ វិជ្ជមាន២​នាក់ កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២១​កន្លងទៅនេះ ក្នុងករណី​ដែលមាន​អ្នកជំងឺ​ច្រើន​ពេញ​មន្ទីរពេទ្យ​ រដ្ឋបាលខេត្ត​នឹង​បន្ត​យក​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ព្យាបាលជំងឺ​កូ​វីត​-១៩ បើ​មន្ទីរពេទ្យ​ទាំង​២ មាន​អ្នកជំងឺ​ពេញ​ទៀត រដ្ឋបាលខេត្ត​នឹង​ជួល​ទីតាំង​សណ្ឋាគារ​ឯកជន​សម្រាប់​រៀបចំ ទៅជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

អត្ថបទ ៖ អ៊ុង ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

សន្តិសុខសង្គម៤៥ នាទីutes មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំសំពៅ
សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ផ្សារក្រមួន
សន្តិសុខសង្គម៩ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម