Connect with us

សន្តិសុខសង្គម

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

បានផុស

នៅ

ឃ្លាំង​ស្តុក​កង់​ប្រមាណ​ជិត ៤ ០០០ គ្រឿង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ ខូចខាត​សម្ភារៈ​ខាង​ក្នុង​ទាំងស្រុង​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៥ និង ៤០ នាទី​ល្ងាច ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង OCIC សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​ហុយ​ចេញ​ពី​ក្នុង​ឃ្លាំង លុះ​មួយសន្ទុះ​ក្រោយមក អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​កាន់តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ជួយ​ក្នុង​ការ​ពន្លត់។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​កំពុង​តែ​មាន​ផ្សែង​ហុយ ក៏​មាន​ឮ​សំឡេង​ផ្ទុះ​ជា​ច្រើន​ដង​ដែរ ទើប​បង្កើត​ឲ្យ​មាន​ជា​អណ្ដាតភ្លើង​លេប​ឆក់​យក​ឃ្លាំង​ស្តុក​កង់​នេះ​តែម្ដង។ ទើប​ភ្លាមៗ ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​បន្ត​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់។

ក្នុង​រង្វង់​ប្រតិបត្តិការ​ពន្លត់​នេះ​ដែរ អគ្គិភ័យ​បាន​ឆាបឆេះ​នូវ​ឃ្លាំង​ស្តុក​កង់​ចំនួន​ជិត ៤ ០០០ គ្រឿង ខូចខាត​ទាំងស្រុង និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ២៦ គ្រឿង ក្នុង​នោះ​មាន​រថយន្ត​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ , រថយន្ត​ពន្លត់ OCIC , រថយន្ត​របស់​ទីក្រុង​កោះ​ពេជ្រ , រថយន្ត​ជំនួយ​ស្រាបៀ​កម្ពុជា , រថយន្ត​ទីក្រុង អូ​ឡាំ​ព្យា , រថយន្ត​ទីក្រុង​រណប​ជ្រោយចង្វារ បាញ់​ពន្លត់​រហូត​មក​ដល់​វេលា​ម៉ោង ០៧ និង ៣៥ នាទី​យប់ ថ្ងៃ​ដដែល ទើប​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​បណ្ដាល​មកពី​ឆ្លង​ចរន្តអគ្គិសនី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ផ្ទុះការចាប់អារម្មណ៍ Jin ប៉ះជាមួយតួឯកស្រីរឿង Fifty shade of grey

សេចក្ដីជូនដំណឹង១០ នាទី មុន

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ជាមួយសកម្មភាពប្រមូលសំរាមជាបន្តបន្ទាប់

សន្តិសុខសង្គម១១ នាទី មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ជីវិតកម្សាន្ដ១៧ នាទី មុន

អ្នកគាំទ្រ NewJeans ផ្ញើកម្រងផ្កាបុណ្យសពនៅមុខអគារក្រុមហ៊ុន HYBE ជាថ្មីម្ដងទៀត

Sokha Hotels

ព័ត៌មានពេញនិយម