ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន ចំនួន៤
នៅក្នុងរបាយការណ៍ នៃកិច្ចប្រជុំខែកញ្ញា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមខុងារសាធារណៈ បានបង្ហាញថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន ចំនួន៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទិសដៅការងារបន្តមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងចំណោមការងារដទៃទៀត គឺការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល សម្រាប់ក្រសួង ស្ថាប័ន ចំនួន៤ រួមមាន ក្រសួងកសិកម្ម ចំនួន ១ ០០០នាក់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៦០៧នាក់ (រតនាគារជាតិ ចំនួន ១០០នាក់, ពន្ធដា ចំនួន ២៥៧នាក់, គយ ចំនួន ២៥០នាក់) សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ចំនួន ២៣០នាក់ ព្រមទាំងក្រសួងសុខាភិបាលជ្រើសរើសមន្ត្រីបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ។
ក្នុងចំណោមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះ ក៏មានការប្រឡងជ្រើសរើសសិស្សមន្ត្រីសម្រាប់សាលាភូមិន្ទរដ្ឋបាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ឱ្យទៅបម្រើការងារនៅតាមរាជធានី ខេត្ត ចំនួន ៥០នាក់ និងសិស្សមន្ត្រីក្រមការ ឱ្យទៅបម្រើការងារនៅតាមក្រុង ស្រុក ចំនួន ១៨០នាក់៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៦ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក