ជីវិតកម្សាន្ដ
ចន សុទីម៉ា ម្ចាស់មកុដ MUC2023 ក្រើនរម្លឹកយុវជន ជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីខ្លួន និងសង្គមជាតិ
ស្របពេលដែលឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌកំពុងចូលមកដល់នេះដែរ កញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia 2023 បានចេញសារដាស់តឿននិងអំពាវនាវឲ្យយុវជនយុវតី ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ កញ្ញា កឿនរម្លឹកដែរថា ក្នុងនាមជាទំពាំងស្នងឫស្សី ត្រូវបន្តការខិតខំសិក្សា ដើម្បីក្រេបយកចំណេះដឹងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ ជៀសវាងខូចអនាគត និងបំផ្លាញខ្លួនឯង ដោយសារតែផុងខ្លួននិងគ្រឿងញៀន។
កញ្ញា ចន សុទីម៉ា បានលើកឡើងជាសារដូច្នេះថា “នៅក្នុងឱកាសបុណ្យភ្ជុំនេះនាងខ្ញុំ សុទីម៉ា សូមជូនពរដល់បងប្អូនពុកម៉ែទាំងអស់គ្នា ជួបប្រទះតែសុខសុវត្ថិភាពនិងមានសុខភាពល្អគ្រប់ក្រុមគ្រួសារ ពិសេសគឺសូមយុវជនយុវតីទាំងអស់គ្នាជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំរៀនសូត្រដើម្បីអនាគត”។
ដោយឡែក សមាគមសិល្បករខ្មែរ ក៏បានផលិតវីដេអូអប់រំខ្លីមួយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដោយមានការចូលរួមផ្ញើសារដ៏មានអត្ថន័យនិងខ្លឹមសារពីលោ កជំទាវប្រធានសមាគមនិងសិល្បករសិល្បការិនីជា ច្រើនរូបផងដែរ។ នេះក្នុងគោលបំណង ដើម្បីជាការរួមចំណែកក្រើនរំឭកដល់បងប្អូនទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព