Connect with us

ព័ត៌មានជាតិ

ដំណាំស្រូវជាង ១ ម៉ឺន ហិកតា រងផលប៉ះពាល់ដោយទឹកជំនន់

បានផុស

នៅ

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា រហូតមកទល់ពេលនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ដែលប៉ះពាល់ដល់ដំណាំស្រូវប្រមាណ១ ម៉ឺន ២ ពាន់ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២ ០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។

ទឹកជំនន់កំពុងលិចលង់នៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យដំណាំកសិកម្មផ្សេងៗរងផលប៉ះពាល់ និងខ្លះទៀតរងការខូចខាត​ ជាពិសេសដំណាំស្រូវ​។

ក្រៅពីធ្វើឲ្យដំណាំកសិកម្មខូចខាត ទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ទៅប្រជាពលរដ្ឋជាច្រើនគ្រួសារ ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់។

ប្រមុខរដ្ឋាភិបាលអះអាងថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងដោះស្រាយឱ្យទាន់ពេលវេលា ពិសេសការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម