Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងកែប៖ ជនជាតិខ្មែរមួយចំនួនតូចចូលចិត្តយកចំណុចមិនល្អមកវាយប្រហារគ្នាឯង ខុសពីបរទេសដែលតែងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

បានផុស

នៅ

លោក ឃន វុទ្ធី អភិបាលក្រុងកែប លើកឡើងថា តាមការសង្កេតរបស់លោក អ្នកបង្កើតមាតិកាបរទេសភាគច្រើនជួយផ្សព្វផ្សាយពីផលិតផលខ្មែរ និងទេសចរណ៍កម្ពុជាបានច្រើន ផ្ទុយពីប្រជាជនខ្មែរមួយចំនួនតូច ដែលយករឿងអវិជ្ជមានតូចមួយមកផ្សាយលើបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ និងបាត់បង់សោភណភាពខេត្តកែបតែម្តង។ នេះបើតាមការលើកឡើងក្នុងវីដេអូរបស់មន្ទីរព័ត៌មានខេត្តកែប ដែលផ្សាយនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អភិបាលក្រុងកែប ធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះការវែកញែកពេញបណ្តាញសង្គម ករណីបុរសម្នាក់ផុសលើហ្វេសប៊ុកខ្លួនថា ម្ហូបអាហារនៅក្រុងកែប ជាពិសេសនៅឆ្នេរកែបជាដើម លក់ថ្លៃហួសហេតុ ព្រមទាំងដាក់ម្ហូបដែលមិនមានគុណភាពមកឱ្យភ្ញៀវបរិភោគថែមទៀត។ ជុំវិញបញ្ហានេះ មានការបញ្ចេញមតិជាច្រើនបានឯកភាពនឹងការផ្សាយនេះ និងភាគច្រើលើកឡើងថាអ្នកលក់នៅទីនោះពិតជាលក់ថ្លៃមែន ស្ទើរតែមិនអាចទទួលយកបាន។ ក្រោយពីមានករណីនេះ មន្ទីរព័ត៌មានខេត្តកែប ក៏បានចេញវីដេអូរបស់អាជីវករនៅទីនោះ ដោយពួកគេបានអះអាងថា ខ្លួនមិនបានលក់ថ្លៃពេក ឬដាក់ម្ហូបដែលគ្មានគុណភាពដូចការលើកឡើងនោះទេ ពោល គឺពួកគាត់លក់ក្នុងតម្លៃសមរម្យ ហើយចំណេញបានតិចតួចប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ឃន វុទ្ធី អភិបាលក្រុងកែប និយាយថា៖ “ពាក់ព័ន្ធនឹងការធ្វើវីដេអូនេះ ឃើញថាភាគច្រើនជនបរទេសគាត់ចូលមកទឹកដីកម្ពុជាយើង តែងតែធ្វើនូវវីដេអូចំណុចសំខាន់ៗផ្សព្វផ្សាយពីសក្តានុពលរបស់យើង ពីផលិតផលនៅក្នុងតំបន់នីមួយៗ។ ប៉ុន្តែ ដោយឡែកប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច គាត់យកចំណុចអវិជ្ជមានខ្លះយកមកវាយប្រហារគ្នាឯង”។ ត្រង់ចំណុចនេះ លោកមើលឃើញថា មហាជនមួយចំនួន ធ្វើបែបនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា តែមួយចំនួនទៀត ធ្វើឡើងក្នុងន័យបន្តុះបង្អាប់តែម្តង ដូចនេះ មហាជនគួរផ្លាស់ប្តូរឥរិយាបថឡើងវិញ ហើយងាកមកផ្សព្វផ្សាយអ្វីដែលល្អសម្រាប់ប្រទេសឱ្យបានច្រើន។

អភិបាលក្រុងកែប បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទាំងអស់ មេត្តាគិតគូរពីចំណុចនេះម្តងទៀត។ ទន្ទឹមនេះ លោកក៏ថ្លែងអំណរគុណដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបង្កើតមាតិកា ឬផលិតវីដេអូផ្សព្វផ្សាយពីសម្រស់ និងខេត្តកែបកន្លងមក ដែលជាផ្នែកមួយក្នុងការជួយលើកស្ទួយមុខមាត់ខេត្តកែប និងទាក់ទាញភ្ញៀវទេសចរបានច្រើន។

តាមមន្ទីរព័ត៌មានខេត្តកែប លោក ឃន វុទ្ធី ក៏មិនបដិសេធដែរ កន្លងមកពិតជាមានអាជីវករមួយចំនួនរកស៊ីមិនស្មោះត្រង់មែន ហើយអាជ្ញាធរក៏ធ្លាប់ហៅបុគ្គលនោះមកអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ទង្វើនោះទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ក្រោម​បទចោទ​ដូចគ្នា Duterte ត្រូវចាប់​ខ្លួន​​ ខណៈ ​Min Aung Hlaing បន្ត​កាន់​អំណាច

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋសិក្សារៀបចំបុណ្យភ្នំ ថែមពីលើបុណ្យសមុទ្រ បុណ្យទន្លេ ដើម្បីទាញប្រយោជន៍ពីភ្ញៀវទេសចរជូនពលរដ្ឋ

ឃាតកម្ម
សន្តិសុខសង្គម៨ នាទីutes មុន

ករណីឃាតកម្មលើស្ត្រីម្នាក់នៅដីឡូត៍ក្នុងខណ្ឌ​ឬស្សីកែវ ជនដៃដល់ជាអតីតប្ដីជនរងគ្រោះ ហើយបានទៅចងកសម្លាប់ខ្លួននៅស្រុកកំណើត

សេដ្ឋកិច្ច១១ នាទីutes មុន

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ៧,៥ លាននាក់នៅឆ្នាំ ២០២៥

ជីវិតកម្សាន្ដ២២ នាទីutes មុន

ប្រពន្ធ Justin សង្ស័យ​ចំអក Selena និងគូដណ្ដឹង តាមរយៈចុចគាំទ្ររូបភាពអាក្រក់ៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម