Connect with us

ជីវិតកម្សាន្ដ

គួច ខេវិន​ ៖ Ishow Speed មកកម្ពុជាជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ តែផ្ទុយពីការគិត ត្រូវខាតបង់ទៅវិញ

បានផុស

នៅ

អ្នក​ផលិត​កម្មវិធី​កម្សាន្ត​​ល្បីឈ្មោះ​លោក គួច ខេវិន បាន​​ចាត់ទុកថា ចំពោះការណែ​នាំតារា​​បាល់ទាត់​ស្បែកខ្មៅ​លំដាប់​អន្តរជាតិ Ishow Speed មកកាន់​ប្រទេស​កម្ពុជា​ដើម្បីផ្សព្វផ្សាយវប្បធម៌​ អរិយធម៌ គឺផ្ទុយពីការ​គិត​ព្រោះ​ត្រូវខាតបង់បន្ថែមទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ខេវិន បាន​លើកឡើង​នូវចំណុចអវិជ្ជមាន​ថា ការផ្សាយចេញ​ទៅនូវ​​ព័ត៌មានតាម​បណ្តាញសង្គម​អំពីដំណើមក​កាន់ស្រុកខ្មែរ​ជាលើកទីពីរ​របស់​តារា​បាល់ទាត់ (Football player, Game player, & You Tuber) អន្តរជាតិ​ស្បែក​ខ្មៅ Ishow Speed ហើយ​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយភាពរញ៉េរញ៉ៃ និងគ្មាន​សណ្តាប់​ធ្នាប់​ពី​សំណាក់​យុវជន​ខ្មែរ​ដោយគ្មានរបៀប បើទោះ​ជាមិន​ទូទៅ​ក៏វាបានធ្វើឱ្យប៉ះពាល់ និងបាត់​បង់​យ៉ាង​ខ្លាំង​នូវកិត្តិយស​សេចក្តីថ្លៃថ្នូរ និងសីលធម៌​របស់ប្រជាជាតិខ្មែរទាំងមូល។ 

លោក​បន្ត​ថា ភាព​ពពាក់ពពូន​ការ​​លោតផ្លោះ​របងចូលទៅក្នុងសារមន្ទីជាតិ រត់​ប្រសេចប្រសាច បញ្ចេញ​អកប្បកិរិយា​ច្រឡោង​ខាម ដើម្បីថតរូបគោះ​កញ្ចក់រថយន្តបង្ហាញមុខ​ឱ្យជាប់​​ជាមួយ Speed ត្រូវបាន​សង​ត្រឡប់មកវិញនូវ​​ការជេរប្រមាថ​ចំពោះយុវជន​មួយក្រុម​ប៉ុណ្ណោះ តែវាធ្វើឱ្យអាប់​ឱនថោកទាបដល់​កេរ្តិ៍ឈ្មោះ​របស់ប្រជាជាតិខ្មែរ​ទាំងមូល​ក្រោម​ក្រសែភ្នែក​បរទេស។

លោក គួច ខេវិន និយាយទៀតថា ការណែនាំឱ្យ Speed តារាបាល់ទាត់​ស្បែកខ្មៅ​លំដាប់អន្តរជាតិមក​កាន់ប្រទេសកម្ពុជា​ក្នុងគោល​​បំណងល្អ​ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី បដិសណ្ឋារកិច្ច តាម​បែប ខ្មែរ​ប្រកប​ដោយ​សីលធម៌​នៃប្រជាជាតិ​របស់​ប្រទេសដ៏​អច្ឆរិយៈ​ដើម្បីទាក់ទាញ​ឱ្យទេសចរណ៍​ពិភពលោក​ចូលមក​កំសាន្ត ក៏ប៉ុន្តែអ្វីៗ​វាផ្ទុយពី​ការគិត និងត្រូវខាតបង់បន្ថែមទៅវិញ។ 

ផលិតកររូបនេះ លើកឡើងថា របៀប​នៃការស្វាគមន៍​គ្មាន​របៀបរៀបរយ​ការ​​ណែ​នាំ​ដែល​មិនដឹងខ្យល់ស្អី កាយវិការ​ច្រងេងច្រងាង​ច្រឡោង​ខាម បែបបាតផ្សារដែលពួកយុវជនខ្មែរមួយ​ហ្វូង​​ប្រព្រឹត្តិទៅលើ Speed រហូត​គេរត់ត្រឡប់ទៅវិញ​ទាំង​យប់ តើជាកំហុស ឬត្រូវស្តី​បន្ទោសអ្នកណា? តាម​ពិតទៅប្រជាជាតិខ្មែរ មានអ្វីៗដែលល្អ​ប្រពៃ​ស្ទើរតែគ្រប់យ៉ាង រាប់​​ទាំង​កេរ្តិ៍ដំណែល ជាមហាប្រាង្គប្រាសាទដ៏អច្ឆរិយៈ​របស់ដូនតា​ដែល មិនចាំបាច់ឱ្យពួកបរទេសមកជួយ​កសាង​មាន​យ៉ាង ច្រើនកុះករ ទុកបន្ត​ឱ្យកូនចៅ​អាចរកលុយបានរាប់​លានដុល្លាប៉ុន្តែបែរ​ជាយើង​ភ្លេចគិតនូវសីលធម៌ដ៏ផូរផង់របស់ខ្លួន។ 

លោកថា «យើង​ចេះ​​ឈឺចាប់​នៅពេលដែល​ពួកបរទេស​គេជេ​​រយើង យ៉ាង​ត្រជាក់​ថា “គ្មាននរណា​ឡើយដែល​ជឿថា​​យុវជនខ្មែរសម័យ​នេះ​ជាកូនចៅ​នៃ​ពូជពង្ស សា​អង្គរ​ដ៏មហាអច្ឆរិយៈ” ? បើ​កំប៉ុងស្រាបៀ ឆ្អឹងគ្រឿង​ក្លែម ពង្រាយ​ពេញសួន​មុខប្រាសាទដោយយុវជនប្រមឹកនោះ? គឺគេងាយនឹងជឿ​។ 

បន្ថែម​ពីនេះ​លោក គួច ខេវិន លើក​ឡើងថា ប្រសិនបើ​ដួង វិញ្ញាណក្ខន្ធ នៃ​មហា​បុព្វបុរស​ខ្មែរ​ពិត​ជា​ពូកែសក្ដិសិទ្ធិមែន សូមលោក​ប្រមែប្រមូល​នូវសីលធម៌ សុជីវធម៌ គុណធម៌ដ៏ល្អផូរផង់​មកសាបព្រួស​ឱ្យដុះដាលក្នុង​ខួរក្បាលកូនខ្មែរវិញផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ វិនាទី មុន

គួច ខេវិន​ ៖ Ishow Speed មកកម្ពុជាជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ តែផ្ទុយពីការគិត ត្រូវខាតបង់ទៅវិញ

ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

​ថៃ​ឃុំខ្លួន​ស្ត្រី​ប៉ូឡូញ​​ដែល​បង្ក​ភាពស្លន់ស្លោរ​​ដោយ​ការ​គម្រាម​មានគ្រាប់​បែក​លើ​យន្តហោះ​

ជីវិតកម្សាន្ដ២ នាទី មុន

អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិកកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ

ព័ត៌មានជាតិ២០ នាទី មុន

ដំណាំស្រូវជាង ១២ ម៉ឺន ហិកតា រងផលប៉ះពាល់ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

​តម្លៃ​អង្ករនាំ​ចេញ​​ថៃ​ ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈ​ពេល​ ១៤ ខែ​

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានជាតិ២០ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

Sokha Hotels

ព័ត៌មានពេញនិយម