Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​សម្លឹង​ចាប់​ឥណ្ឌា​ជា​ទីផ្សារ​សក្តានុពលសម្រាប់​កសិផលនាំ​ចេញ​

បានផុស

នៅ

ប្រទេសវៀតណាម​សម្លឹង​​​ចាប់​ឥណ្ឌា​ជា​ទីផ្សារ​សក្ដានុពល​សម្រាប់​ការ​នាំ​ចេញ​​​ផលិត​ផល​កសិកម្ម​របស់​ខ្លួន ​តាម​រយៈ​ឱកាស​ផ្សេង​ៗ​ទោះ​បី​ជាមាន​បញ្ហា​ប្រឈម​នា​នា​ក៏​ដោយ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News នា​ថ្ងៃ​សុក្រ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាម​មើល​ឃើញ​ថា​ ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​តម្រូវ​ការ​ធំ​ដោយសារ​តែ​ចំនួន​ប្រជាជន​ច្រើន​ ដែល​អាច​អំណោយ​ផល​សម្រាប់​ផលិតផល​ចេញ​ពី​វិស័យ​កសិកម្ម​ ជា​ពិសេស​បន្លែ និង​ផ្លែ​ឈើ​។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​ បាន​ឱ្យដឹង​ថា​ ​ឥណ្ឌា​ និង​វៀតណាម​​មានចំណុចខ្លាំងក្នុងវិស័យកសិកម្ម ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យ៉ាង​ណា​មិញ ការ​នាំ​ចូល និង​នាំ​ចេញ​កសិផល​រវាង​ប្រទេសទាំង​២ ​​មិន​ទាន់​មាន​ទំហំ​ធំ​នៅ​ឡើយ​ទេ។

ក្នុងឆ្នាំ ២០២៣​ ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសឥណ្ឌា នៅតែមានកម្រិតមធ្យម ចំនួន ៥០៧ លាន​ដុល្លារ​ ដែល​ស្មើ​នឹង​ប្រហែល​ ១,៥ ភាគរយ​ នៃ​ទំហំ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​សរុប​របស់​ឥណ្ឌា។ ​​តួលេខ​នេះ​ បង្ហាញ​ថា​ ការ​នាំ​ចេញ​ទៅ​ឥណ្ឌា​របស់​វៀតណាម​ មិន​ទាន់​សម​តាម​សក្ដានុពល​ និង​ចំណុច​ខ្លាំង​របស់​ខ្លួន​នៅ​ឡើយ​ទេ​។

ក្រៅពីផ្លែស្រកានាគ ពេលនេះឥណ្ឌាមានតម្រូវការយ៉ាងខ្លាំងក្នុងការនាំចូលផលិតផលកសិកម្មផ្សេងទៀតដូចជា ម្រេច កាហ្វេ គ្រាប់ស្វាយចន្ទី តែ ប្រេងបន្លែ ទឹកផ្លែឈើ ដំឡូងជ្វា និងផ្លែ​ផាសិន​។

អ្នក​ជំនាញ​និយាយ​ថា ស្តង់ដារ​គុណភាព​សម្រាប់​ការ​នាំ​ចេញ​កសិផល​ទៅ​ឥណ្ឌា​មិន​តឹងរ៉ឹង​ដូច​ទីផ្សារ​អឺរ៉ុប ឬ​ចិន​ទេ។ ម្យ៉ាង​វិញ​ទៀត​ ប្រជាជនឥណ្ឌាភាគច្រើនជាអ្នកបរិភោគ​អាហារ​បួស ដូច្នេះហើយតម្រូវការបន្លែ និងផ្លែឈើមានច្រើន មិនត្រឹមតែសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិធីសាសនាទៀតផង។ ដូច្នេះ វា​មានឱកាសសម្រាប់ពាណិជ្ជករក្នុងស្រុកវៀតណាម​ ដើម្បី​ការ​នាំចេញ​របស់​ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

ខេត្តចំនួន៥ កំពុងប្រឈម និងរងផលប៉ះពាល់ដោយសារទឹកជំនន់ តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ

ព័ត៌មានអន្ដរជាតិ២ នាទី មុន

វៀតណាម​សម្លឹង​ចាប់​ឥណ្ឌា​ជា​ទីផ្សារ​សក្តានុពលសម្រាប់​កសិផលនាំ​ចេញ​

ព័ត៌មានជាតិ៥ នាទី មុន

ទឹកជំនន់ប៉ះពាល់ខេត្ត ៥ ពលរដ្ឋជាង ៦ ម៉ឺន ៦ ពាន់នាក់ ផ្ទះជាង ៨ ពាន់ ៦ រយខ្នង និងស្រូវជាង ១ ម៉ឺន ៣ ពាន់ហិតា

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ថៃ​​ប្រាប់​ឲ្យ​អ្នក​នៅ​បាងកក និង​ខេត្ត​ចំនួន​១០​ ត្រៀម​ប្រឈម​នឹង​​គ្រោះ​ទឹក​ជំនន់

ព័ត៌មានជាតិ១៥ នាទី មុន

ម្ចាស់ចម្ការម្រេចម្នាក់ បង្ហាញពីបទពិសោធន៍ដាំម្រេចទទួលបានទិន្នផលខ្ពស់

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម