ជីវិតកម្សាន្ដ
ករុណា ពេជ្រ ប្រកាសវិលវិញជាមួយរសជាតិថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈធំ
បន្ទាប់ស្ងប់ស្ងាត់បាត់វត្តមានពីវិថីចម្រៀងមួយរយ:ធំ តារាចម្រៀងជើងចាស់ លោក ករុណា ពេជ្រ បានប្រកាសដល់អ្នកគាំទ្ររបស់ខ្លួនថា លោកនឹងវិលមកវិញជាថ្មីជាមួយរសជាតិថ្មី ដើម្បីបំពេញបំណងនិងបំពេអារម្មណ៍ទស្សនិកជនក្នុងពេលឆាប់ៗនេះ។
ទោះបីជាតារាចម្រៀង ករុណា ពេជ្រ ហាក់ឃ្លាត់ឆ្ងាយពីសិល្ប:មួយរយ: តែទឹកចិត្តលោកគឺនៅតែនឹកដល់អ្នកគាំទ្រនិងអាជីពចាស់របស់ខ្លួនដែលធ្លាប់សាងភាពល្បីឈ្មោះជាច្រើនឆ្នាំកន្លងមក។ តួយ៉ាងពេលនេះ ករុណា ពេជ្រ បានបង្ហាញតម្រុញដល់អ្នកគាំទ្រចូលខ្លួនមករម្លឹកអនុស្សាវរីយ៍កាលពី១៤ឆ្នាំមុន។
បើតាមលោក ករុណា ពេជ្របានឲ្យនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា លោកមកសារជាថ្មី លើសនេះមកដោយការជឿជាក់មករំលឹកអនុស្សាវរីយ៍ កាលពី១៤ឆ្នាំមុន ហើយក៏តាមអ្វីដែលជាសមត្ថភាពខ្លួនមាន។ លោកបន្តថា សូមអញ្ជើញចូលរួមមកច្រៀងលេងរំលឹកអនុស្សាវរីយ៍ជាមួយលោកនូវរសជាតិថ្មី ប៉ុន្តែអត្ថន័យក្នុងការនិពន្ធកែច្នៃបទភ្លេងថ្មីទាំងបទចាស់និងនិពន្ធថ្មី។
តារាចម្រៀងលោក ករុណា ពេជ្រ បានបញ្ជាក់បន្ថែមថាលោកនឹងចាប់ផ្តើមមានវត្តមានចាប់ពីថ្ងៃ ០៣ ខែតុលាឆ្នាំ២០២៤នេះ នៅក្នុងផលិតកម្មថោន។ គួរបញ្ជាក់ថា លោក ករុណា ពេជ្រ ក៏ជាតារាចម្រៀងល្បីឈ្មោះប្រ ចាំនៅប្រទេសកម្ពុជាមួយរូប កន្លងអ្នកគាំទ្រធ្លាប់ដឹងហើយថាសម្រាប់ទីផ្សាចម្រៀងរបស់លោក ហាក់មានសន្ទុះខ្ពស់មិនចាញ់តារាប្រុស-ស្រីរួមជំនាន់ឡើយតា មរយ:ទឹកដមសម្លេងពិរោះក្រអួនក្រអៅ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព