KPT+
ឃុំខ្លួនក្នុងភាពឯកាហួសហេតុពេក អាចវិវត្តជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរបាន
អារម្មណ៍កណ្ដោចកណ្ដែង នរណាក៏ធ្លាប់ជួបប្រទះ តែប្រភេទនៃភាពឯកោមានកម្រិតខុសគ្នា។ កាលណាសង្កេតឃើញ សញ្ញាទាំង ៥ ដូចខាងក្រោមនេះ នោះបង្ហាញថាអ្នកកំពុងស្ថិតក្នុងភាពឯកាខ្លាំងបំផុតហើយ!
១. គ្មានអារម្មណ៍លេងសើច
ក្លាយជាមនុស្សដែលតក់ម៉ក់ទុយមុយ លែងចង់លេងសើចជាមួយអ្នកណា ហើយសូម្បីតែមើលរឿងកំប្លែងក៏មិនខ្ចីសើចផង។ ក្នុងខ្លួនចេះតែកើតអារម្មណ៍ស្រងេះស្រងោច ទោះបីពេលខ្លះត្រូវសើច ក៏សើចហាក់បង្ខំខ្លួនដែរ។
២. មិនចង់ញ៉ាំអ្វីទាំងអស់
រាងកាយរមែងត្រូវការអាហារដើម្បីចម្អែត ប៉ុន្តែនៅពេលម្ចាស់សាមីចាប់ផ្ដើមចាក់សោរខ្លួនឯងក្នុងភាពឯកោ មាត់ចេះតែប្រឆាំងជាមួយក្រពះមិនចង់ទទួលអ្វីចូលពោះសោះ។ ជួនកាលញ៉ាំអាហារទាំងមិនមានចំណង់ ញ៉ាំឲ្យតែបានញ៉ាំ មិនដឹងរសជាតិនៅឯណាឯណីទេ។
៣. មិនរំភើបនឹងរឿងរ៉ាវនានា
កុំថាឡើយ រឿងតូចឬធំប៉ុនភ្នំក៏ដោយ បែរជាគ្មានអារម្មណ៍រំជួលទាំងអស់។ ក្នុងចិត្តដូចជាទទេស្អាត ចង់មានអ្នកណាសើច ក៏សើចតែគេទៅ ហើយទោះមានអ្នកណាយំក៏មិនខ្វល់ដែរ។
៤. មិនចាប់អារម្មណ៍សូម្បីមនុស្សជាទីស្រឡាញ់
នេះជាដំណាក់កាលមួយពិបាកស្រោចស្រង់ ព្រោះសូម្បីមនុស្សដែលខ្លួនស្រឡាញ់ខ្លាំង ក៏លែងចង់ខ្វល់ជាមួយដែរ។ និយាយអ្វីជាមួយក៏ធ្វើធម្មតាៗ ទាំងក្នុងចិត្តឯកាសឹងស្លាប់ តែបែរមិនចាប់អារម្មណ៍នៅពេលមានការលើកចិត្តម្ដងៗ។
៥. ឃុំខ្លួននៅក្នុងបន្ទប់ងងឹតនិងស្ងាត់
យប់មិនទាន់ បិទទ្វារបិទបង្អួច ពន្លត់ភ្លើង នៅតែម្នាក់ឯង។ ពេលថ្ងៃក៏មិនចង់ចេញក្រៅ សំងំតែក្នុងបន្ទប់ស្ងាត់ ជួនពេលខ្លះចូលទៅសំកុកក្នុងបន្ទប់ទឹកយូរម៉ោងតែឯង។ ទូរសព្ទក៏មិនចង់និយាយ សៀវភៅក៏មិនចង់អាន វីដេអូអីក៏ធុញទ្រាន់ ចង់រំសាយអារម្មណ៍តែលតោល តែក៏មិនដឹងថា ធ្វើអ្វីឲ្យខ្លួនឯងសប្បាយចិត្ត។ និយាយទៅខ្លួនឯង មិនយល់ពីខ្លួនឯង គ្រាន់តែដឹងធុញៗម៉េចមិនដឹង។
តើគួរដោះស្រាយបែបណា ទើបជាវិធីល្អ? ស្ថានភាពបែបនេះ មិនត្រឹមតែចាត់ចូលការឃុំខ្លួនក្នុងភាពឯកាប៉ុណ្ណោះទេ តែអ្នកកំពុងឈានដល់ដំណាក់កាលរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត។ អ្នកជំនាញចិត្តសាស្ត្រណែនាំឲ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យផ្លូវចិត្តដើម្បីសុំយោបល់។ មួយវិញទៀត បើដឹងថាខ្លួន កំពុងឯកោត្រូវចូលរួមជាមួយសង្គមឲ្យបានច្រើន រឹតតែតែលតោលប៉ុនណា រឹតតែមានចំណងជាមួយមិត្តឲ្យកាន់ច្រើនទ្វេរដងដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ វិធីជួយស្វាមី ឬភរិយាយើងដែលកំពុងកើត Depression ធ្ងន់ធ្ងរ
ចុចអាន៖ រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ម៉ោង ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក