Connect with us

ជីវិតកម្សាន្ដ

អគាររបស់ Song Hye Kyo ទិញយូរឆ្នាំ ពេលនេះ កើនដល់ ៤.៥ លានដុល្លារ

បានផុស

នៅ

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា តម្លៃនៃទ្រព្យសម្បត្តិរបស់តារាសម្ដែងកូរ៉េខាងត្បូង Song Hye Kyo បានកើនឡើងដល់ទៅ ៦ ពាន់លានវ៉ុន (៤.៥ លានដុល្លារអាមេរិក) ចាប់តាំងពីការទិញរបស់ខ្លួនក្នុងឆ្នាំ ២០២១មកម៉្លេះក្នុងតម្លៃ

យោងតាម​កាសែតកូរ៉េខាងត្បូង News1 បានដកស្រង់សម្តីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Building Road Real Estate ដោយបង្ហាញថា តារាស្រីត្រកូល Song បានទិញអគារមួយនៅក្នុងអគារផ្ទះល្វែងដ៏ប្រណិត Hannam the Hill ក្នុងទីក្រុងសេអ៊ូលក្នុងតម្លៃ ១៩.៥ ពាន់លានវ៉ុនក្នុងឆ្នាំ ២០២១។ អចលនទ្រព្យដែលគ្របដណ្តប់លើផ្ទៃដីជាង ៤៩៤ម៉ែត្រការ៉េ ឥឡូវនេះត្រូវបានគេវាយតម្លៃថាមានចំនួន ២៥.៥ ពាន់លានវ៉ុន ដែលជួយជំរុញទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះក្នុងរយៈពេលពីរបីឆ្នាំ។

របាយការណ៍បង្ហាញថា អគារដែលសាងសង់ក្នុងឆ្នាំ ១៩៨៩ ដែលជាកម្មសិទ្ធិរបស់ Song បានទទួលការជួសជុលជាច្រើនដង ហើយត្រូវបានសាងសង់ឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ ២០១៤ ដោយមានបន្ទប់ក្រោមដីពីរជាន់ និងជាន់ផ្ទាល់ដីចំនួនបួន។ បច្ចុប្បន្នវាមានភោជនីយដ្ឋាន និងស្ទូឌីយោ។

បន្ថែមពីលើអគារនេះ ការកាន់កាប់អចលនទ្រព្យរបស់ Song Hye Kyo​ រួមមានអាផាតមិនមួយនៅក្នុងសង្កាត់ Gangnam ដ៏ទំនើបរបស់ទីក្រុងសេអ៊ូល លំនៅដ្ឋាននៅទីក្រុងញូវយ៉ក និងអចលនទ្រព្យជាច្រើនទៀត។

គួរបញ្ចាក់ដែរថា Song Hye Kyo ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកតាមរយៈតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ល្បីៗជាច្រើនរាប់មិនអស់។ នាងជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីតារាល្បីកូរ៉េ ៤០ របស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៧ និងទី៦ ក្នុងឆ្នាំ ២០១៨។ ប្រភពប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Song មានចំនួនជាង ២០លានដុល្លារអាមេរិកឯណោះ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រ NewJeans ផ្ញើកម្រងផ្កាបុណ្យសពនៅមុខអគារក្រុមហ៊ុន HYBE ជាថ្មីម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

UN៖​មនុស្ស​ជិត​១០ម៉ឺន​នាក់បោះបង់ផ្ទះនិង រាប់​សិប​ម៉ឺន​នាក់​​ប្រឈម​​ខ្វះខាត​​​​​នៅលីបង់​

ព័ត៌មានជាតិ៤៦ នាទី មុន

ជនជាតិ​ភាគតិច ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ក្នុង​ភូមិ បញ្ចៀស​ប្រើ​កម្ចី​ពី​ធនាគារ​មាន​ការ​ប្រាក់​ខ្ពស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ប្រកាសផ្តល់សំបុត្រទស្សនា រឿង «ព្រះបាទជ័យវរ្ម័នទី៧» ឥតគិតថ្លៃ ១០០នាក់ ដល់សិល្បករសិល្បការិនី

កីឡា២ ម៉ោង មុន

ការ​ប្រកួត​ឃីក​បុក​ស៊ីង​ជើង​ឯក​អាស៊ី​២០២៤ នៅ​កម្ពុជា​មាន​ទាំង​វិញ្ញាសាសម្តែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

អគាររបស់ Song Hye Kyo ទិញយូរឆ្នាំ ពេលនេះ កើនដល់ ៤.៥ លានដុល្លារ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៤ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម