ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ច្បារអំពៅទី ១ និង ទី ២ កំពុងព្រួយបារម្ភ ខណៈទឹកលិចតាមផ្ទះពលរដ្ឋ
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី ១ និង លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី ២ បានណែនាំដល់លោកមេភូមិ ត្រូវចុះផ្សព្វផ្សាយតាមផ្ទះប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ខណៈទឹកជំនន់ទន្លេបាសាក់ហក់ឡើងខ្ពស់រហូតចូលដល់ផ្ទះ។
លោក ពៅ ហួត បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែកញ្ញា នេះថា ម្សិលមិញ ទឹកជំនន់បានហក់ឡើងរហូតលិចចូលផ្ទះប្រជាពលរដ្ឋដែលសង់តាមជួរដងទន្លេបាសាក់។
លោក ពៅ ហួត បានបន្តថា អ្វីដែលលោកបារម្ភគឺក្មេងតូចៗ ដែលឪពុកម្ដាយជាប់រវល់ធ្វើការរកស៊ីទុកកូនតូចឲ្យនៅចាំផ្ទះអាចប្រឈមនឹងលង់ទឹក។ ដូច្នេះហើយទើបលោកចៅសង្កាត់ បានណែនាំឲ្យលោកមេភូមិ ត្រូវចុះតាមផ្ទះប្រជាពលរដ្ឋដែលកំពុងរងការលិចលង់។
ដោយឡែក លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី ២ បានបញ្ជាក់ដែរថា នៅថ្ងៃទី ២៧ ខែកញ្ញា នេះ ទឹកជំនន់បានលិចលង់ផ្ទះប្រជាពលរដ្ឋតាមដងទន្លេបាសាក់ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់ច្រាំង ដែលសរុបប្រមាណជាង ១០០ ខ្នងផ្ទះ អាចមានបន្តទៀត។ ក្នុងនោះសត្វពិស អាចទិចខាំប្រជាពលរដ្ឋ ខណៈទឹកលិចព្រៃត្រែងតាមដងទន្លេ។
គួរបញ្ជាក់ថា ទីតាំងកំពុងរងការលិចលង់នេះក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះគឺផ្ទះប្រជាពលរដ្ឋដែលសង់តាមដងទន្លេ។
ទន្ទឹមនឹងនេះ លោក ចេង មុនីរ៉ា ក៏បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យតាមស្ថានីយបូមទឹក ដើម្បីរកវិធីដោះស្រាយដាក់ម៉ាស៊ីនបូមទឹកកុំឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋតាមសង្កាត់ដែលពុំស្ថិតនៅជួរច្រាំងទន្លេ៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព