ព័ត៌មានជាតិ
ប្រតិភូប្រទេសចិននិងអាស៊ាន ទស្សនាស្តង់ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន
ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងបណ្តាប្រទេសអាស៊ានទស្សនាស្តង់ក្រសួងទេសចរណ៍ ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition ដែលរៀបចំនៅទីក្រុងគួយលីន សាធារណរដ្ឋប្រជាមានិតចិន។
គណៈប្រតិភូជាម្ចាស់ផ្ទះ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន បានទស្សនាស្តង់ក្រសួងទេសចរណ៍ ដែលមានពន្លាទេសចរណ៍ទំហំ ១០៨ ម៉ែត្រការ៉េ ក្រោមការរចនាប្រកបដោយភាពស្រស់ស្អាត និងច្នៃប្រឌិត ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលទៅទស្សនាយ៉ាងច្រើនកុះករពីសំណាក់គណៈប្រតិភូ ភ្ញៀវកិត្តិយស និងអ្នកចូលរួមផ្សេងទៀត ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុងគួយលីនតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រៅពីនេះ ក៏មានវត្តមានបណ្តាក្រុមហ៊ុននានាចំនួនជាង ១៣០០ ស្តង់ អ្នកទិញ និងអ្នកលក់ (Buyers & Sellers) ចំនួន ៥០០ នាក់ សារព័ត៌មានចំនួន ១០០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ១០០០០ នាក់។
ជាមួយគ្នានេះដែរ ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុងគួយលីនតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងអំពីសារៈសំខាន់នៃការចូលរួមព្រឹត្តិការណ៍ទេសចរណ៍ចិន-អាស៊ាន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន និង ចិន និងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលឆ្នាំ២០២៤ គឺជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”។
លោករដ្ឋមន្រ្តីក៏បានយកឱកាសនេះ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សភាពការណ៍ពិតនៅកម្ពុជា ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងបានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយ កៀរគរទេសចរ និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្តល់ការសម្របសម្រួលឱ្យអស់ពីលទ្ធភាព៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?