Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បដិសេធ​សំណើ​បទ​ឈប់​បាញ់​រយៈពេល​២១​ថ្ងៃ​នៅ​លីបង់

បានផុស

នៅ

អ៊ីស្រាអែល បានច្រានចោល​សំណើ​ដោយសម្ព័ន្ធមិត្តសម្រាប់បទឈប់បាញ់រយៈពេល​២១​ថ្ងៃនៅក្នុងប្រទេសលីបង់ ហើយ​ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុម​សកម្មប្រយុទ្ធ​ហេសបូឡា «រហូតដល់ជោគជ័យ»។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើទីតាំង​ដ៏​សំខាន់​របស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅជុំវិញប្រទេសលីបង់ បានសម្លាប់មនុស្សរាប់រយនាក់ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមសកម្មប្រយុទ្ធបានសងសឹក​វិញ​ជាមួយ​នឹង​ការ​ផ្លោង​គ្រាប់​រ៉ុកកែត​ជា​ច្រើន​​ចូល​ទឹក​ដី​អ៊ីស្រាអែល។

សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីបទឈប់បាញ់រយៈពេ​ល​២១​ថ្ងៃ កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតី​អាមេរិក​ លោក Joe Biden និង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បានជួប​ប្រជុំ​នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

យ៉ាង​ណា មេដឹកនាំអ៊ីស្រាអែល លោក Netanyahu បានបដិសេធទាំងស្រុងនូវសំណើបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាឲ្យ​យោធាបន្ត «ការប្រយុទ្ធ​ដោយ​ប្រើ​កង​កម្លាំងពេញ​ទំហឹង»។

សេតវិមាន បានសម្តែងការខកចិត្តចំពោះការបដិសេធនេះ ដោយនិយាយថា សំណើបទឈប់បាញ់បាន​ធ្វើ​ឡើង​ដោយ​ «ការយកចិត្តទុកដាក់ និងកិច្ច​ខិត​ខំ​ប្រឹងប្រែងជាច្រើន»។

លោក Macron បាននិយាយថា វា​គឺជា «កំហុស» សម្រាប់លោក Netanyahu ក្នុងការបដិសេធបទឈប់បាញ់ ហើយថាលោក​នឹងត្រូវ «ទទួលខុសត្រូវ» សម្រាប់ការកើនឡើង​ភាព​តានតឹង​ក្នុងតំបន់៕

ដោយ៖ ឈាង

ចុចអាន៖ នាយករដ្ឋមន្ត្រី​លីបង់ ជឿថា បទ​ឈប់បាញ់​អ៊ីស្រាអែល-ហេសបូឡា អាច​សម្រេច​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៥ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម