Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

បានផុស

នៅ

ទោះបីជាពលរដ្ឋកម្ពុជាមួយចំនួនធំបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្យ ប៉ុន្តែមានកម្មករនិយោជិតមួយចំនួនដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ឬ ភោជនីយដ្ឋាននានា នឹងមានភាពមមាញឹកទ្វេដងក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញពីបញ្ហានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលឈប់សម្រាក ធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ឬភោជនីយដ្ឋាននានា យោគយល់អធ្យាស្រ័យដល់កម្មករនិយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬ ខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ។ ក្រសួងការងារអំពាវនាវដូច្នេះ តាមរយៈសេចក្តីអំពាវនាវនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ចុះថ្ងៃទី២៧ ខែកញ្ញា នេះ។

ជាមួយគ្នានេះ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់កម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលា ផ្ទាល់ខ្លួនបំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ជំនួសមុខឱ្យកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងការងារ ក៏អរគុណ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សា សណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាសដល់ទាំងអស់ អាចមាន ពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏អំពាវនាវដល់កម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ មេត្តាពិនិត្យ បណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ឬបិទទ្វារទីតាំងអាជីវកម្ម របស់ខ្លួន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម