ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីការគាំទ្រការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ការគាំទ្រនេះ ក្នុងឱកាសដែលលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ»។
លោកបានបន្តថា ការរួមគ្នាប្រកាសបើកបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយកាទទួលខុសត្រូវ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ក្នុងការគាំទ្រឱ្យមានឧស្សាហកម្មគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវ ការអប់រំលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីការទទួលទានគ្រឿង ជាពិសេសផល ប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ អនីតិជន និងគាំទ្រដល់ការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ