កីឡា
ទិវារត់ម៉ារ៉ាតុងអង្គរនាខែធ្នូ រំពឹងរកបានប្រាក់ជាង១០ម៉ឺនដុល្លារដើម្បីសប្បុរសធម៌
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប រំពឹងរៃអង្គាសបានប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិកដើម្បីកិច្ចការមនុស្សធម៌។
ព្រឹត្តិការណ៍លើកទី២៩ នឹងមានអ្នកចូលរួមជាងម៉ឺននាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ និងកាន់តែវិសេសវិសាលជាមួយវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមរត់កម្សាន្តដើម្បីសុខភាព។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ថា វត្តមានចូលរួមរត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាគឺជាមហាកិត្តិយសសម្រាប់ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៩ និងអ្នកចូលរួមទាំងអស់។ ការចូលរួមរបស់សម្តេចធិបតីគឺរឹតតែជំរុញឲ្យព្រឹត្តិការណ៍ទទួលបានជោគជ័យ និងមានអ្នកចូលរួមច្រើនទ្វេឡើង។
លោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងកម្ពុជា បានលើកឡើងថា ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរគឺជាព្រឹត្តិការណ៍រត់ដែលទទួលបានជោគជ័យបំផុត។ កាលពីជិត៣០ឆ្នាំមុន អ្នកចូលរួមប្រមាណក្រោម៥០០នាក់ប៉ុណ្ណោះសម្រាប់ព្រឹត្តិការណ៍លើកទី១ ប៉ុន្តែឆ្នាំបន្តបន្ទាប់មកអ្នកចូលរួមបានកើនឡើងជាលំដាប់រហូតដល់ជាង១ម៉ឺននាក់។
ទោះជាយ៉ាងណា ក្រោយវិបត្តិកូវីដ-១៩ អ្នកចូលរួមបានថយចុះខ្លះ ប៉ុន្តែសម្រាប់លើកទី២៩ នាថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ នឹងមានអ្នកចូលរួមជាង១ម៉ឺននាក់ ហើយរំពឹងមានអ្នកចូលរួមច្រើនបំផុតរហូតបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ។
ការចូលរួមយ៉ាងច្រើនពីជនជាតិខ្មែរ និងអន្តរជាតិជាចំណែកដ៏សំខាន់ក្នុងការប្រមូលបានថវិកាដើម្បីកិច្ចការមនុស្សធម៌។ ក្នុងសន្និសីទសារព័ត៌មានតំណាងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលដៃគូឧបត្ថម្ភបានថ្លែងថា ក្រុមហ៊ុនរំពឹងប្រមូលបានថវិកាប្រមាណ១០ម៉ឺនដុល្លារអាមេរិក។ ថវិកាដែលរំពឹងនេះគឺទទួលបានពីការចូលរួមរបស់បុគ្គលិកក្រុមហ៊ុនទូទាំងពិភពលោកដូចដែលធ្លាប់ធ្វើកន្លងមក។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ចាប់ពីបានឧបតត្ថម្ភទិវារត់ពាក់កណ្តាលម៉ារ៉ាអន្តរជាតិអង្គរតាំងពីឆ្នាំ២០១៤មកពោលគឺរយៈពេល១១ឆ្នាំហើយ ក្រុមហ៊ុនប្រមូលបានថវិកាប្រមាណ៦៥ម៉ឺនដុល្លារអាមេរិកដើម្បីកិច្ចការមនុស្សធម៌។
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនេះមាន៤វិញ្ញាសាគឺ មានចម្ងាយ២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ ចម្ងាយ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ ខណៈសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងចូលរួមរត់ចម្ងាយ៥គីឡូម៉ែត្រ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក៏មានការប្រគល់ថវិកាសប្បុរសធម៌ដែលជាថវិកាព្រឹត្តិការណ៍ឆ្នាំ២០២៣។ មន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន៥០០០ដុល្លារ អង្គការ Cambodia Trust ទទួលបាន២៥០០ដុល្លារ អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន២០០០ដុល្លារ និង អង្គការបេះដូងមាសទទួលបាន១០៥០០ដុល្លារសម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ