Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT, សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ីគឺប្រទេសបេឡារុស បានគំរាមទៅណាតូថា បើអង្គការនេះពិតជាវាយប្រហារទឹកដីរបស់ខ្លួនមែន នោះសង្គ្រាមលោកប្រហែលជាផ្ទុះឡើង ហើយសូមពួកគេត្រៀមខ្លួនទទួលអាវុធនុយក្លេអ៊ែរទៅ។

មីស៊ីលរុស្ស៊ី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Alexander Lukashenko គំរាមបែបនេះ ក្នុងអំឡុងពេលជួបជុំជាមួយក្រុមនិស្សិតនៅទីក្រុង Minsk កាលពីថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ដោយនិយាយថា «នៅពេលគេវាយប្រហារយើង យើងនឹងប្រើអាវុធនុយក្លេអ៊ែរ ហើយរុស្ស៊ីក៏នឹងមិននៅស្ងៀមដែរ។ សហរដ្ឋអាមេរិកនិងប៉ូឡូញបាននិងកំពុងពង្រឹងកម្លាំងរបស់ពួកគេនៅតាមព្រំដែន ពួកគេកំពុងត្រៀមខ្លួនហើយ។ យើងសូមប្រាប់ឲ្យត្រង់ចុះ! បន្ទាត់ក្រហមគឺនៅព្រំដែននោះឯង អ៊ីចឹងបើពួកគេឈានជើងចូលព្រំដែនរបស់យើង នោះនឹងមានការឆ្លើយតបភ្លាម»។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំ Lukashenko ក៏ទទួលស្គាល់ដែរថា បើបេឡារុសបាញ់នុយក្លេអ៊ែរមែន លោកខាងលិចក៏នឹងឆ្លើយតបវិញដូចគ្នា ហើយច្បាស់ជាកំណត់គោលដៅលើរុស្ស៊ីជាក់ជាមិនខាន។ ដូច្នេះ រុស្ស៊ីក៏នឹងបញ្ចេញអាវុធរបស់ខ្លួនដូចគ្នា ហើយសង្គ្រាមលោក ពិតជាមិនអាចចៀសផុតឡើយ។

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko (រូបថត៖ RIA)

ការគំរាមរបស់បេឡារុសកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានដាក់លក្ខខណ្ឌថ្មីបន្ថែមក្នុងការបាញ់នុយក្លេអ៊ែរ។ 

លោកប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៤ថា ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ប៉ុន្តែបើពួកគេទទួលការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរឲ្យឈ្លានពានរុស្ស៊ី នោះត្រូវចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ ដូច្នេះទីក្រុងមូស្គូ ក៏អាចបាញ់នុយក្លេអ៊ែរសងសឹកទៅវិញបានដែរ។

មិនត្រឹមប៉ុណ្ណឹង បើយោងតាមលោកពូទីន, ទីក្រុងមូស្គូ នឹងក៏ពិចារណាបាញ់នុយក្លេអ៊ែរផងដែរ ប្រសិនបើខ្លួនទទួលបាន ព័ត៌មានដែលអាចទុកចិត្តបានថា រដ្ឋមួយគ្រោងបាញ់មីស៊ីលខ្នាតធំឬការវាយប្រហារអាកាសលើរុស្ស៊ីឬសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺបេឡារុស។ រុស្ស៊ីនឹងឆ្លើយតប មិនថាសត្រូវប្រើមីស៊ីលផ្លោង យន្តហោះយុទ្ធសាស្ត្រ និងយន្តហោះគ្មានមនុស្សបើកនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លក្ខខណ្ឌបាញ់នុយក្លេអ៊ែរថ្មីរបស់លោក ពូទីន ធ្វើឲ្យគេបារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

ជីវិតកម្សាន្ដ៥ នាទី មុន

ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

កីឡា៥៣ នាទី មុន

ទិវារត់​ម៉ារ៉ាតុង​អង្គរនាខែធ្នូ រំពឹង​រក​បាន​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារដើម្បី​សប្បុរសធម៌

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ចរាចរណ៍១៦ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិនកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ

Sokha Hotels

ព័ត៌មានពេញនិយម